ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​គ្មាន​សល់​

កំចាយ​មារ​៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ១៥.១៤​នាទី មាន​ករណី​អគ្គីភ័យ​ឆាប់ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​០២​ខ្នង ដែល​ស្ថិតនៅ​ភូមិ​ព្រៃ​ភ្ញៀវ ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ផ្ទះ​ទី​០១ មាន​ទំហំ ទទឹង​៧​ម៉ែត្រ នឹង​បណ្តោយ​០៨​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ សូ សៅរ៍ ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ រួម​ទាំង​ទឹកប្រាក់​អ្នក​បាត់បង់ ប្រាក់​ខ្មែរ​អស់​ចំនួន​៤០​លាន​រៀល​, លុយ​ដុល្លារ​៦​ពាន់​ដុល្លារ​, លុយ​បាត​០១​ម៉ឺន​បាត​, ម៉ូតូ​សង់​សេ​125 ពណ៌​ខ្មៅ​សេរី 2020 ០១​គ្រឿង​, ក្រវិល​ស្រា​បៀ​រ និង​ទឹក​ផ្លែឈើ​១៥០០០​ដុល្លារ​, កាត​ទូរ​សព្ទ័​បី​ប្រព័ន្ធ​សរុប​ទឹកប្រាក់ ១៥០០​ដុល្លារ​, ម៉ាស៊ីនកិនស្រូវ​ប្រើ​ម៉ូទ័​រ​០១​គ្រឿង​, ម៉ាស៊ីនបូមខ្យល់​០១​គ្រឿង​, រ៉ឺម៉ក​០១​គ្រឿង​, សត្វ​ទា​ចំនួន​៥០​ក្បាល​, និង​សំភារៈ​ផ្សេងៗ​មួយចំនួនទៀត មិនមាន​អ្នក​រងរបួស​ទេ​។​

​រីឯ​ម្ចាស់ផ្ទះ​ទី​០២ ផ្ទះ​ទំហំ ទទឹង​០៨​ម៉ែត្រ បណ្តោយ​៩​ម៉ែត្រ ស្មើនឹង ០២​ខ្នង​ផ្ទះ​ដំបូល​ប្រក់​ស៊ី​ប្រូ​, ជញ្ជាំង​ឈើ​ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ហ៊ីង សារ៉ន ភេទ​ប្រុស អាយុ​៤៩ ឆ្នាំ សំភារៈ​ដែល​ខូចខាត​រួម​មាន​មាស​០៣​តម្លឹង​, ប្រាក់​បាត​២៥០០០​បាត​, ប្រាក់​ខ្មែរ​០៤​លាន​រៀល​, ទូរទស្សន៍​ពីរ​គ្រឿង​, ទូរ​ដាក់​ខោអាវ ៤ គ្រឿង​, សម្ភារៈ​ផ្សេងៗ​ទៀត​។ នៅក្នុងេហ​តុ​ការណ៍​អគ្គីភ័យ​នេះ​បាន​ឆេះ​ខូចខាត​ទាំងស្រុង​ទាំងអស់ ។​

នៅក្នុង​ហេតុការណ៍​នោះ​ដែរ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​ពីរ​គ្រឿង ទី​១​រថយន្ត​អគ្គីភ័យ​ស្រុក​ស្វាយ​អន្ទរ មក​ជួយ​ធ្វើ​អន្តរាគមន៍ ទី​០២​រថយន្ត​អគ្គីភ័យ​ស្រុក​កំចាយមារ​ប្រើ​ទឹក​អស់​ចំនួន​៤​ឡាន ទើប​ទប់ទល់​ស្ថានការណ៍​បាន​ទាំងស្រុង មិន​ឱ្យ​ឆេះ​រាលដាល​ទៅ​ផ្ទះ​បន្តទៀត មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​អគ្គីភ័យ​ឆាប់ឆេះ​កើតឡើង​បណ្តាលមកពី ទុសេ​ឆ្លង​ចរន្ត​អគ្គីសនី​៕