​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ចុះបង្ក្រាប​បនពេស្យាចារ​ចំនួន ៣​ទីតាំង​ឃាត់ខ្លួន​ជន​បរទេស​ចំនួន ៣១​នាក់​

(​ព្រះសីហនុ​)៖ ការបង្ក្រាប​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​១៦ ខែ​ក្កដា ឆ្នាំ​២០២០ ដោយ​មាន​ការសម្របសម្រួល​ពី​លោក លឹម ប៊ុនហេង​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​ព្រះសីហនុ ។​

​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​ឆ្មក់​ចូល​បង្ក្រាប ទីតាំង​អាជីវកម្ម​បនពេស្យាចារ​(​អា​ជី​កម្ម​ផ្លូវភេទ​) ខុសច្បាប់ ចំនួន​០៣​ទីតាំង ស្ថិត​នៅ​ផ្ទះសំណាក់ យីហោ យិង​ប៊ិន ពូ​អៀក អ៊ី​ចាន់ ស្ថិតក្នុង ក្រុម​៣ ភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ (​ភ្នំ​ខៀវ​) ឃាត់ខ្លួន​ជន​ពាក់​ពន្ធ័ ក្នុងករណី​នេះ​ចំនួន ៣១​នាក់​(​ប្រុស ១៦ នាក់ និង​ស្រី ១៥​នាក់​) ក្នុងនោះ​មាន​ជនជាតិ​ចិន ជនជាតិ​វៀតណាម​និង​ជនជាតិ​រុស្សី ព្រមទាំង​ដកហូត​បាន​សម្ភារ​: វត្ថុតាង​សម្រាប់​បម្រើសេវា​ផ្លូវភេទ​មួយ​ចំនួន​ធំ​។​
បច្ចុប្បន្ន ជន​ពាក់​ពន្ធ័​ទាំង​៣១​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរ​ក្រុងព្រះសីហនុ ដើម្បី​សាកសួរ និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕