ករណី ជួញដូរ នឹង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)

ខេត្ត​កណ្តាល ៖ នៅវេលា​ម៉ោង :២១:៣០​នាទី ថ្ងៃ ច័ន្ទ ០៤ កើត ខែ ជេស ឆ្នាំ ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ ថ្ងៃទី​២៥ ខែ ឧសភា ឆ្នាំ ២០២០ នៅ​ចំណុច ក្រុម វៀតណាម ស្ថិតនៅ ភូមិ អរិយ​ក្សត្រ ឃុំ អរិយ​ក្សត្រ​.​ស្រុក​ល្វាឯម​.​ខេត្ត​កណ្តាល ។​

​ជនសង្ស័យ ០២ នាក់​(​ឃាត់ខ្លួន ០១​នាក់​,​រត់គេចខ្លួន ០១​នាក់​)
១.​ឈ្មោះ ចាន់ រស្មី ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ ជាង​សំណង់ ទីលំនៅ​ភូមិ អរិយ​ក្សត្រ​.​ឃុំ អរិយ​ក្សត្រ ស្រុក​ល្វាឯម​.​ខេត្ត​កណ្តាល​។​(​ប្រើប្រាស់​គ្រឿងញៀន ឃាត់ខ្លួន​)
២.​ឈ្មោះ ព្រឿង គង់ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ ចុងភៅ ទីលំនៅ​ភូមិ អរិយ​ក្សត្រ​.​ឃុំ អរិយ​ក្សត្រ ស្រុក​ល្វាឯម​.​ខេត្ត​កណ្តាល​។​(​ជួញដូរ​គ្រឿងញៀន រត់គេចខ្លួន​)

​ក្នុងនោះដែរ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយ​ចំនួន​រួមមាន​:
១.​ម្ស៉ៅ​ក្រាម​ពណ៍​ស​ថ្លា (​ម៉ា​ទឹកកក​)​ចំនួន​០៤​កញ្ចប់​តូច​។​
២.​សម្ភារ​:​សំរាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​ដោយ​មាន​បណ្តឹង​ផ្ទាល់មាត់​ពី​ឈ្មោះ ឃ្លាំង ស៊ី​មន ប្រាប់​ដល់​នគរបាល​ប៉ុស្តិ៍​អរិយ​ក្សត្រ​ថា ឈ្មោះ ព្រឿង គង់​ដែល​ត្រូវជា​ប្តី​បាន​ប្រើប្រាស់​គ្រឿងញៀន​នឹង​ប្រើ​ហឹង្សា​មក​លើ​ខ្លួន ភ្លាមៗ​នោះ​កំលាំង​នគ​បាល​ប៉ុស្តិ៍ អរិយ​ក្សត្រ​បាន​ទៅ​ជួយ​អន្តរាគមន៍​ក៏​ឃើញ ឈ្មោះ ចាន់ រស្មី កំពុង​អង្គុយ​និយាយ​គ្នា​ជាមួយ ឈ្មោះ ព្រឿង គង់ ក្បែរ​ផ្ទះ ព្រឿង​គង់ សមត្ថកិច្ច​យើង​ក៏​បាន​បង្ក្រាប តែ​ត្រូវ​ជនសង្ស័យ​ទាំង​០២​នាក់​រត់​គេចខ្លួន តែ​កំលាំង​យើង​តាម​ចាប់បាន​ម្នាក់ គឺ​ឈ្មោះ ចាន់ រស្មី នឹង​បាន​ត្រួតពិនិត្យ​បន្ទប់ដេក​របស់​ឈ្មោះ ព្រឿង គង់​តាម​ការបង្ហាញ​របស់​ម្ចាស់ផ្ទះ​ដែល​ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ ព្រឿង គង់ ឃើញ​មាន ថ្នាំញៀន ចំនួន ០៤​កញ្ចប់​តូច នឹង សម្ភារ​: សំរាប់​ប្រើប្រាស់​មួយចំនួនទៀត​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ចាន់ រស្មី បាន​ឆ្លើយ​សារភាពថា​ខ្លួន​បាន​មកជួប ឈ្មោះ ព្រឿង គង់ ហើយ​សុំ បារី​ជក់ គាត់​សួរថា​យក​ថ្មាំញៀន​រឺទេ​ជនសង្សយ័​ឆ្លើយ​ថា​មាន​តែ​មួយ​ម៉ឺន​រៀល​ទេ ឈ្មោះ គង់​ឆ្លើយថា​មិន​លក់​ទេ ០១​ម៉ឺន​រៀល​នោះ ជនសង្ស័យ ក៏​ដើរ​ចេញ​សមត្ថកិច្ច​ក៏​បាន​ទៅដល់ តែ ឈ្មោះ​គង់​ក៏​បាន​រត់គេចខ្លួន​បាត់​។​

​បច្ចុប្បន្ន ជនសង្ស័យ នឹង​វត្ថុតាង​កំពុង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕