​អគ្គិភ័យ​ឆេះ​ក្លឹប​កម្សាន្ត EDM បាន​រលត់​ហើយ​បន្ទាប់ពី​មាន​ការ​អន្ត​រគ​មន៍​ពី​ភ្នាក់ងារ​ពន្លត់​អគ្គិភ័​ជាង​១ ម៉ោង​

(​រាជធានី​ភ្នំពេញ​)៖ អគ្គិភ័យ​ឆេះ​ក្លឹប​កម្សាន្ត EDM ដែល​បាន​ឆាបឆេះ រយៈពេល​ជាង ១ ម៉ោង ចាប់ពី​ម៉ោង ៥ ដល់​ម៉ោង ៦ ជាង​នេះ បាន​រលត់​១០០% ហើយ​បន្ទាប់​ពី​មានការ​អន្ត​រគ​មន៍​ពី​ភ្នាក់ងារ​ពន្លត់​អគ្គិភ័​ជាង​១ ម៉ោង​។

​មូលហេតុ​នៃ​ការឆាបឆេះ​មិនទាន់​ដឹង​នៅឡើយ​ទេ តែ​ព័ត៌មាន​បឋម​ពី​ប្រជាពលរដ្ឋ​ថា ដោយសារ​ផ្ទុះ​ធុង​ហ្គាស​នៅ​ខាងក្នុង​។​

​ហេតុការណ៍ អគ្គិភ័យ បាន​កើតឡើង នៅ​ម៉ោង​ប្រមាណ ៥ ល្ងាច ស្ថិតនៅ​ខាងក្រោយ​ស្ថានទូត​រុស្ស៊ី ជិត​ផ្សារ​អ៊ី​អន​១ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​រហូតមកដល់​ពេលនេះ​សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​ច្បាស់​ពី​ទំហំ​ខូចខាត​នៅឡើយ​ទេ ដោយ​កំពុង​ធ្វើ​ដំណត់​ត្រា​៕