ដុត​ភ្លើងទៀន​បំភ្លឺ មិន​ប្រយ័ត្ន​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​ខ្ទេច រី​ឯ​ម្ចាស់​រងរបួស​ទាំង​ព្រឹក​ព្រលឹម នៅ​ស្រុក​ទឹកផុស​

ខេត្ត​កំពង់ឆ្នាំង ៖ នៅវេលា​ម៉ោង ០៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០​ព្រឹក​មិញ​នេះ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​ទំហំ​(៤×៥) ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ស្លឹក ក្រាល​ក្តារ ។​
​ម្ចាស់ផ្ទះ​ឈ្មោះ មោគ ឃី ភេទ​ស្រី អាយុ ៦៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង រងរបួស​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីពេទ្យ​នៅ​រាជធានី​ភ្នំពេញ ។​

​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​ឆាបឆេះ​អស់​មាន​ដូចជា​៖
​ម៉ូតូ ០១​គ្រឿង (​ម៉ាកធូ​ដេ​) កង់ ០១​គ្រឿង​
​ទូរស័ព្ទដៃ ០១​គ្រឿង ឯកសារ​មួយចំនួន​មាន (​អត្តសញ្ញាណប័ណ្ណ ០២​សន្លឹក សៀវភៅ​គ្រួសារ ០១​ក្បាល សំបុត្រកំណើត ០២​សន្លឹក ប្លង់ដី ០៣​សន្លឹក កាតគ្រី​ម៉ូតូ ០២​សន្លឹក​)
​អង្ករ ០៣​កា​រ៉ុង លុយ​រៀល​ចំនួន ២​លាន​រៀល​៕