ល្បែង​បៀរ​(​តង​)​ខាន​ឃើញ​យូរ​ទើបតែ​ឃើញ​នៅ​ភូមិ​កៀន​កែស​១ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​

ខេត្ត​បាត់ដំបង ៖ ល្បែង​បៀរ​(​តង​)​កំពុងតែ​ពេញនិយម​នៅក្នុង​ភូមិ​កៀន​កែស​១ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​ដោយ​មិនដឹង​ថា​សមត្ថកិច្ច​រឿងនេះ​ឬ​អត់​នៅឡើយ​ទេ​។​

​បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​នៅ​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២០​នេះ ថា​ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​ឃើញ​មាន​ការជួបជុំ​គ្នា​លេងបៀរ​(​តង​)​នេះ​នៅក្នុង​ភូមិ​ឃុំ​ខាងលើ​តែ​គេ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ទៅ​បង្ក្រាប​ឬ​ក៏​ធ្វើការ​ណែនាំ​ដល់​ពួក​គាត់​នៅឡើយ​ទេ តែ​ពួកគាត់​បាន​បន្តទៀតថា​ក្នុងករណី​នេះ​ប្រហែលជា​ខាង​សមត្ថកិច្ច​មូលដ្ឋាន​គាត់​ដឹង​តែ​គាត់​ធ្វើ​មិន​ដឹង​បាន​ជា​ចេះ​តែ​មាន​ការប្រមូលផ្តុំ​គ្នា​បែប​នេះ​ដោយ​មិន​ខ្លាច​ការឆ្លង​ជំងឺ​កូវី​ត​១៩​ដែល​រាល់ថ្ងៃនេះ​ក្រសួង​សុខាភិបាល​ខិតខំ​ពន្យល់​ណែនាំ​ទប់ស្កាត់​មិន​អោយមាន​ការជួបជុំ​គ្នា​ច្រើន​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។​

​បន្ទាប់ពី​បាន​ទទួល​សេចក្តីរាយការណ៍​រួចមក​ខាង​អង្គភាព​គេហទំព័រ មរតក​ក្មេង​វត្ត ក៏​បាន​ទាក់ទង​ក៏ដូចជា​រាយការណ៍​ជូន​ទៅ​លោក ផង់ សុភាព អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​តាមរយ​:​ប្រព័ន្ធ whatapp ដើម្បី​សុំ​អោយ​មាន​វិធានការ​បង្ក្រាប​ឬ​ទប់ស្កាត់​ជុំវិញ​ករណី​ល្បែង​បៀរ​(​តង​)​នេះ​ក៏​ដូចជា​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ផ្សេងៗ​ក្រោយមក​លោក ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល បាន​ឆ្លើយតប​វិញ​ថា​(​អរគុណ​ណាស់​ដែល​បាន​ផ្តល់​ព័ត៌មាន​មក​អោយ​ហើយ​លោក​នឹង​ចុះ​ពិនិត្យមើល​បើសិនជា​មាន​មែន​លោក​នឹង​មាន​វិធានការ​បង្ក្រាប​)​។​

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ជាពិសេស​លោក ផង់ សុភាព អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល សូម​មាន​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ទាំងអស់នេះ​ផង​ទាន​! ដើម្បី​សេចក្តីសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ឃុំ​ខាងលើនេះ ជាពិសេស​ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។​

​ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក៏ដូចជា​យើងខ្ញុំ​ជា​អ្នកសារព័ត៌មាន​សង្ឃឹម​ថា​លោក​អធិការ​ពិតជា​បង្ក្រាប​រាល់​ល្បែងស៊ីសង​ទាំងនេះ​ពិតជា​មិន​ខាន​ហើយ​នឹងរង​ចាំមើល​ការបង្ក្រាប​របស់​លោក​អធិការ​នៅពេល​ក្រោយ​ហើយ​យើងខ្ញុំ​និង​ផ្សាយ​ជូន​បន្ត​ទៀត​នៅពេល​ក្រោយ​៕