អារ​ក​ប្លន់​យក​ម៉ូតូ​ដោយ​សុវត្ថិភាព ខណ​:​ឌុប​ម៉ូយ​ចំ​ចោរ​ដៃ​ឆៅ​

​ស្ទឹងត្រែង ៖ បុរស់​ម្នាក់​មាន​មុខរ​ប​អ្នករត់​ម៉ូតូឌុប ចំ​ថ្ងៃ​សយ​ឌុប​ចំ​ចោរ​ដៃ​ឆើត អារ​ក​យក​ម៉ូតូ​ទៅ​បាត់ស្រមោល​ដោយ សុវត្ថិភាព ម្ចាស់​ម៉ូតូ​សល់​តែ​ដង្ហើម​ចង្រឹត​មានសង្ឃឹម​តិច ធ្វើឲ្យ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ នៅ​ជិតខាង​នឹង​សមត្ថិ​ច្ច ក្រោយមក​សមត្ថ​កិច្ចខល​រក​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​មក​មន្ទី​ពេទ្យ​ខេត្ត​ភ្លាមៗ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៦,០០​នាទី ថ្ងៃ​ព្រហស្បត៍ ១០​រោច ខែ​ក​ក្តឹក ឆ្នាំ​កុរ ឯ​កស័ក ព ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ត្រពាំង​បើ​ត ក្នុងភូមិ​សាម​ខួ​យ ឃុំ​កំភុន ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា​: មុនពេល​កើតហេតុ​គាត់​ឃើញ​ម៉ូតូ​ឌុប​គ្នា​មកដល់​ចំណុច​ខាងលើ​បាន​បង្អន់ ព្រោះ​ផ្លូវ​មាន​ខ្សាច់​រអិល​ខ្លាច​ដួល ទើប​ចោរ​មាន​ឱកាស​ធ្វើ​សកម្មភាព ទាញ​កាំបិតប៉ាំងតោ​អាករ ជនរងគ្រោះ ក៍​បាន​ប្រតាយប្រតប់​គ្នា​រើ​បំរាស់ រួច​រត់​រក​គេ​ឲ្យជួយ​ទាំង​ឈាម​ហូរ​ស្រោច​ខ្លួន ពេល​នោះ​ជនដៃដល់​ក៍បាន​លើក​ម៉ូតូ​ឡើង ជីះ​រត់គេចខ្លួន​បាត់ស្រមោ​ល បន្សល់​តែ​ជនរងគ្រោះ ឃើញ​ហេតុ​ការ​ដូច្នេះ​គាត់​បាន​ស្រែកហៅ​រត់​រក​គេឯង​ជួយ ក្រោយមក​ទើប​ឃើញ​សមត្ថកិច្ច​នគ​បាល​ស្រុក​ចុះ​ជួយ​អន្តរាគមន៍ នឹង​រក​រថយន្ត​ដឹក​ជនរងគ្រោះ ទៅ​សង្រោះបន្ទាន់​នៅ​មន្ទីពេទ្យ​បង្អែក​ខេត្ត​។​

​លោក​ទេស លាប អធិការ​ស្រុក​សេ​សាន បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២​នេះ​ថា ជនរងគ្រោះ​ឈ្មោះ​ស៊ុន ពេជ្រ (​ហៅ​តុល​) ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​រាជនុ​កោល សង្កាត់ ក្រុង ខេត្ត​ស្ទឹងត្រែង មកដល់​ចំណុច​ខាងលើ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ប្រើ​កាំបិត​បាំង​តោ អាករ​ជនរងគ្រោះ បម្រុង​សម្លាប់​ដោយ​មាន​ការរើបម្រាស់ ប្រតប់ប្រតាយ​គ្នា ទើប​រួចផុត​ពី​រ​សេចក្តីស្លាប់ ព្រោះ​នៅ​ទី​នោះ​នៅ​ឆ្ងាយ​ពី​រ​ផ្ទះ​ពលរដ្ឋ​យើង​ប៉ុន្មាន​ទេ​។​

​លោក​បន្តថា​:​ក្រោយពេល​កើតហេតុ​ភ្លាមៗ​នោះ លោក​ក៍​បាន​ហៅ​រថយន្ត​សង្រោះ​បន្ទាន់ដឹក​ជនរងគ្រោះ​មក​មន្ទីពេទ្យបង្អែក​ខេត្ត ក្រុម​គ្រូពេទ្យ​បាន​ខិតខំ​ដុតដៃ ដុតជើង ជួយ​សង្រោះ​រួចផុត​ពីរ​ក្តីស្លាប់​ហើយ ចំណែក​ម៉ូតូ​ទ្រី​ម​សង់​សេរី​(២០១៤) ពណ៍​ខ្មៅ​ត្រូវបាន​ចោរ​នោះ​កាច់​ស្លាក​លេខ​ចោល បំបាត់ភស្តុតាង​ហើយ​។​

​លោក​បញ្ចាក់​ទៀតថា​: ភ្លាមៗ​លោក​ក៍​បាន​បញ្ចា​កម្លាំង​តាមរក នឹង​ខ​ល​ស្ទាក់​រាយការណ៍ សមត្ថកិច្ច​កង​រាជ​អាវុធ​តាម​កោ​ល​ដៅ នឹង​អធិការ​ក្រុង ស្រុក ដើម្បី​សុំគិច្ច​សហការ​ជួយ​អន្តរាគមន៍ ស្ទាក់​ចាប់​ជនសង្ស័យ​តាម​ភិនភាគ ដូច​ដែល​ប្រភព​បាន​នៅ​កន្លែងកើតហេតុ​ខាងលើ នឹង​កោ​ល​ដៅ​ចោរ​ប្លន់​នោះ​បាន​ចេញ​ទៅ​។​

​លោក​បន្ត​ថា​ក្រោយមក​ឃើញ​តម្រុយ​ជនសង្ស័យ​ខាងលើ ទៅដល់​ទឹកដី​ស្រុក​សៀម​បូក អធិការ​ស្រុក​សៀម​បូក នឹង​កងរាជអាវុធហត្ថ​ស្រុក សហការ​គ្នា​ដេញចាប់ តែ​ក្រោយមក​ជន​សង្ស័នោះបាន​ផ្តួល​ម៉ូតូ​ចោល​រត់​ចូល​ព្រៃ​បាត់ បច្ចុប្បន្ន​សមត្ថកិច្ច​កំពង់​តាម​ស្រាវជ្រាវ រុករក​ជនសង្ស័យ​នោះ​មក​ដាក់ទោស​តាម​ច្បាប់​ឲ្យ​ខាន​តែ​បាន​។​