ជើង​ខ្លាំង​ទាំង​៥​នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​នៅ​បាត់ដំបង​(​ប្រើ​សុទ្ធតែ​ដំបង​វ៉ៃ​ឆ្កែ​របស់​បក្ស​ស្មូម​)

បាត់ដំបង​: ឃាត់ខ្លួន​ជនសង្ស័យ ០៥​នាក់ ករណី​បង្ក​ហិង្សា​ដោយ​ចេតនា បណ្តាល​ឲ្យ​អ្នកដទៃ​រងរបួស​ស្នាម នៅ​នៅ​ក្រុង​បាត់ដំបង​

កាលពី​យប់ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៩:២០​នាទី កម្លាំង​នគរបាល​ក្រុង​បាត់ដំបង បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០៥​នាក់ ករណី​បង្ក​ហិង្សា​ដោយ​ចេតនា បណ្តាល​ឲ្យ​អ្នកដទៃ​រងរបួស​ស្នាម​។

​សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ​ទាំង ០៥​នាក់ មាន ៖
១-​ឈ្មោះ ពៀន បៀ​ន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​
២-​ឈ្មោះ នី ណា​រី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ
៣-​ឈ្មោះ ហៀន ចិន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ​
៤-​ឈ្មោះ ធី លី ភេទ​ប្រុស អាយុ ២០​ឆ្នាំ​
៥-​ឈ្មោះ ងៀ​ន ងើប ភេទ​ប្រុស អាយុ ២២​ឆ្នាំ​។ ជនសង្ស័យ​ទាំង ០៥​នាក់​នេះ មាន​ទីលំនៅ ភូមិ​សំបក​មាស ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិសាត់ ដូចគ្នា មក​ធ្វើការ​ជា​កម្មករ​នៅ​ក្រុង​បាត់ដំបង​។

​សមត្ថកិច្ច បាន​បន្តទៀតថា ជនសង្ស័យ​ខាងលើ បាន​បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​អាវុធ​) ទៅលើ​ជនរងគ្រោះ​ឈ្មោះ រឿ​ម សុខា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បណ្តាលឲ្យ​រងរបួស នៅត្រង់​ចំណុច​ក្រុមទី​៤១ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។

​ក្រោយពី​ឃាត់ខ្លួន​សាកសួរ ស្រាវជ្រាវ ជនសង្ស័យ​ខាងលើ​ត្រូវបាន​នគរបាល​កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន ដើម្បី​ចា​ត​ការបន្ត​តាម​ផ្លូវច្បាប់​៕