​តើ​តម្លាភាព​មាន​ដែរ​ឬទេ​សម្រាប់​រាស្ត្រ​បាន​ជា​អាជ្ញាធរ​ជាតិ​អប្សរា​មិន​យក​ភ្នែក​មើល​?​សង្ស័យ​តែ​នេះ​ជា​ផ្ទះ​មន្ត្រី​ធំ​នៅ​សៀមរាប​ហើយ​មើល​ទៅ​បាន​ជា​មិន​ហ៊ាន​!!!

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​ពិតជា​អយុត្តិធម៌​ណាស់​សំរាប់​រាស្ត្រ វាយកំទេច​បានតែ​សំណង់​របស់​រាស្ត្រ តែបើ​សំណង់​រឹង​មួយកន្លែង​ស្ថិតនៅក្នុង​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ហើយ​ក៏​ស្ថិត​នៅក្នុង​តំបន់​មួយ​ដែល​ជា​ភូមិសាស្ត្រ​អជ្ញាធរ​ជាតិ​អប្សរា​ហាមឃាត់​ដែរ តែ​ដោយ​ឡែក​សំណង់​រឹង​មួយ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​មិន​មាន​អជ្ញាធរ​ជាតិ​អប្សរា​ហាមឃាត់​ឡើយ ហេតុ​អី​??

​បើ​តាម​ការលើកឡើង​ពី​ប្រជាពលរដ្ឋ​បានអោយដឹង​ថា​មុនពេល​ថ្មីៗ​នេះ​មាន​ការហាមឃាត់​និង​វាយ​គំ​ទិច​ចោល​សំណង់​រឹង​របស់​លោក ខន ដែល​ស្ថិតនៅក្នុង​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​បាន​សាងសង់​នៅ​ទីទួល​ស្រះ​ត្រពាំង​ហែរ​ផ្កា​ដែលជា​ស្រះ​បុរាណ​ដ្ឋា​ន​ហើយក៏​មាន​សំណង់​ពី​បី​កន្លែង​ទៀត​ដែល​អជ្ញាធរ​ជាតិ​អប្សរា​ចុះ​រុះរើ​និង​វាយ​គំ​ទិច​ចោល​មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ការចុះ​រុះរើ​ទីតាំង​លក់ដូរ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពួក​ទៀតផង​ដែល​ពួកគាត់​លក់ដូរ​បន្តិច​បន្តួច​នៅលើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​6A ហើយ​ក៏​នៅ​មាន​កន្លែង​ជាច្រើន​ទៀត​ផង​ដែរ ដែល​មាន​ចំងាយ​រាប់គីឡូម៉ែត្រ​ពី​ប្រាសាទ​អង្គ បើ​និយាយ​ពី​សំណង់​របស់​លោក​ខន​វិញ គឺ​មាន​ចំងាយ​17​គីឡូម៉ែត្រ​ពី​ប្រាសាទ​អង្គ​ក៏​នៅតែ​មិន​លើកលែង​ដែរ​។​

​ក្នុងនោះ​ដែរ​ក៏​មាន​មជ្ឈដ្ឋាន​មួយចំនួន​ទៀត​បាន​លើកឡើង​ជា​លក្ខណ​:​ចំ​ង៉ល់​ថាចុះ​សំណង់​មួយ​នេះ​ដែល​មាន​ទីតាំង​ស្ថិតក្នុង​តំបន់​១​ក្បែរ​ប្រាសាទ​អង្គ​ហើយ​មិច​ក៏​អជ្ញាធរ​ជាតិ​អប្សរា​មិន​រវល់​អើពើរ​អញ្ចឹង​សង្ស័យ​តែ​ជា​កំពូល​ប្លង់រឹង​ហើយ​មើល​ទៅ​ក៏​ប៉ុន្តែ​បើ​ទោះបីជា​យ៉ាងណា​ក៏​មាន​តែ​រង​ចាំ​មើល​ទេ​ថា​អជ្ញាធរ​ជាតិ​អប្សរា​ហ៊ាន​ហាមឃាត់​ឬ​ក៏​ហ៊ាន​រុះរើ​ដូចជា​សំណង់​របស់លោក ខន ដែរ​ឬ​អត់​?

​មិន​ថា​ឡើយ​តែ​ប្រជាពលរដ្ឋ​ទេ​ពេល​នេះ​សូម្បី​តែ​អ្នកសារព័ត៌មាន​យើងខ្ញុំ​ក៏​រង​ចាំ​មើល​ដែរ​ថា​និង​មាន​ចំណាត់ការ​ពី​សំណាក់​អជ្ញាធរ​ជាតិ​អប្សរា​ដែរ​ទេ​? តែ​បើសិនជា​មិន​មាន​ចំណាត់ការ​ទេនោះ​ប្រាកដជា​មាន​ការរិ​:​គន់​ពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​ស្លាប់​ហើយ​។​

​គួរ​រំលឹក​ផងដែរ​ថា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​សារព័ត៌មាន​អាណាចក្រ​ខ្មែរ​បាន​ផ្សាយ​រួច​ម្តង​ហើយ​តែ​រហូត​មកដល់​ថ្ងៃ​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ​សំណង់​រឹង​នោះ​នៅតែ​ដដែល​សង្ស័យ​តែ​ជា​សំណង់​រឹង​របស់​មន្ត្រី​ដែល​មាន​ថា​ន​:​ធំ​នៅក្នុង​ខេត្ត​សៀមរាប​ហើយ​មើល​ទៅ​បាន​ជា​មិន​ហ៊ាន​ប៉ះពាល់​គឺ​ប៉ះពាល់​បានតែ​សំណង់​របស់​រាស្ត្រ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ក្នុងករណី​សំណង់​រឹង​ក្នុងភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប​ខាងលើ​នេះ​យើង​នៅ​មិនទាន់​មាន​ការទំនាក់ទំនង​ជាមួយ​និង​អជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​សុំ​ការបំភ្លឺ​នៅឡើយ​ទេ​ដូច្នេះ​យើងខ្ញុំ​និង​រងចាំ​ការបញ្ជាក់​ជូន​ពី​សំណាក់​អជ្ញាធរ​ជាតិ​អប្សារ​នៅពេល​ក្រោយ​ដើម្បី​យើងខ្ញុំ​ធ្វើ​ការផ្សាយ​ក៏ដូចជា​បំភ្លឺ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​អោយ​ពួកគាត់​អស់​ចំ​ង៉ល់​៕