
បច្ចុប្បន្នមហាជននឹងអ្នកសារព័ត៌មានកំពុងតែរងចាំមើលថាតើឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញអាចបង្ក្រាបមជ្ឈមណ្ឌល កូការ កូឡាបានដែរឬទេ?
(ភ្នំពេញ) ៖ ល្បែងស៊ីសងហ្គេមបាញ់ត្រីជាច្រើន ទូរនឹងទូល្បែងស៊ីសងអេឡិចត្រូនិច្ចជាច្រើនប្រភេទទៀត ដែរច្បាប់ហាមឃាត់នឹងធ្លាប់បង្ក្រាបជាញឹកញ៉ាប់កន្លងមក នៅក្នុងមជ្ឈមណ្ឌល កូការ កូឡា យ៉ាងណាក៏ដោយ ក៏ប៉ុន្តែកន្លែងខាងលើនេះនៅតែអាចបើកលេងបានយ៉ាងរលូនដដែល ហើយក៏មិនខ្វល់នឹងច្បាប់អ្វីទាំងអស់។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមប្រភពច្បាស់ការសុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់អោយដឹងថា កន្លែងមជ្ឈមណ្ឌល កូការ កូឡា ដែរមានទីតាំងនៅទីក្រុង កោះពេជ្រ ឋិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខាងលើនេះ មានខ្នងជាអ្នកមានអំណាចធំម្នាក់នៅក្នុងអគ្គស្នងការនគរបាលជាតិ នៅកាងពីក្រោយនឹងអន្ដរាគមន៌ដោះលែង រាល់ការបង្ក្រាបរបស់សមត្តកិច្ច ប្រភពបានបន្ថែម ទៀតថាលោកធំរូបនោះបានសុំទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើកលែង មិនបង្ក្រាប នូវកន្លែងមជ្ឈមណ្ឌល កូការកូឡា នេះទៀតផងព្រោះតែបែប នេះហើយ ទើបកម្លាំងឯកភាពខណ្ឌចំការមន មិនចុះបង្ក្រាបប្រហែលជាឆ្នាំងបាយប្រចាំខែរឺជាកន្លែងរបស់គាត់ ទើបគាត់ចេញ មុខអន្ដរាគមន៍ នេះបើតាមប្រភពបានប្រាប់អោយដឹង។
គួររំលឹកផងដែរថាហ្គេមបាញ់ត្រីចំនួនពីទីតាំងធំៗ ស្ថិតនៅ(មណ្ឌលកំសាន្តក្មេងលេងកូការ កូឡា.នៅទីក្រុងកោះពេជ្រ) និងទីតាំងជាប់ប្រទ្បាយទឹកស្អុយក្នុងភូមិ៩ អូរឬស្សីទី២ កំពុងបើកលេងយ៉ាងអាណាធិបតេយ្យ ដោយរលូន សង្ស័យខ្នងបង្អែកជាជំនួយការលោកស្នងការ និងមន្ត្រីនគរបាលធំផ្នែកព្រហ្មទណ្ឌនៅមហាផ្ទៃកាង យោងតាមសេចក្តីរាយការណ៍ដែលអង្គភាពយើងទទួលបាននៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះថា ទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីចំនួនពីទីតាំងធំៗ ដែលទី១ស្ថិតនៅ (មណ្ឌលកំសាន្តក្មេងលេងកូការ កូឡា.នៅទីក្រុងកោះពេជ្រ) និងទីតាំងទី២ស្ថិតនៅជាប់ប្រទ្បាយទឹកស្អុយក្នុងភូមិ៩ សង្កាត់អូរឬស្សីទី២ កំពុងបើកលេងយ៉ាងអាណាធិបតេយ្យ ដោយរលូន សង្ស័យខ្នងបង្អែកជាជំនួុយការលោកស្នងការ និងមន្ត្រីនគរបាលធំផ្នែកព្រហ្មទណ្ឌនៅមហាផ្ទៃ ជាអ្នកនៅពីក្រោយ ។
បើតាមប្រភពពីមន្ត្រីនគរបាលតូចតាច បានលួចបង្ហើបថា ទីតាំងខាង លើនេះកំពុងតែកើបលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីការបើកហ្គេមបាញ់ត្រី ហើយសង្ស័យត្រូវរ៉ូវគ្នាជាមួយមន្ត្រីនគរបាលដែលមានឋានះធំ ដូចជាមន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌ នៃក្រសួុងមហាផ្ទៃ និងមន្ត្រីនគរបាលវ័យក្មេងម្នាក់ទៀតដែលជាមនុស្សជំណិតរបស់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ។ ក្រៅពីនោះគេបែងចែកឲ្យលាភដាក់សែនជូនមន្ត្រីនគរបាលស័ក្តធំនៅខណ្ឌនិមួយៗ រួមទាំងមន្ត្រីសាលាខណ្ឌនិមួយៗផងដែរ ទើបទីតាំងល្បែងស៊ីសងទាំងនោះអាចឈរជើងបានយ៉ាងយូរ ។
ប្រភពបង្ហើបទៀតថា មិនចំពោះទីតាំងល្បែងស៊ីសងបាញ់ពីរទីតាំងខាងលើនោះទេ នៅមានបនល្បែងជ្រកក្រោមផ្លាកEnter Net និងទីតាំងល្បែងសុីសងជាច្រើនប្រភេទទៀត ពិសេសហ្គេមបាញ់ត្រីតែម្តង គឺទូទាំងរាជធានីភ្នំពេញ ភាគច្រើនសុទ្ធតែអស់លោកខាងលើកាងពីក្រោយហើយទើបអាចឈរជើងកើបលុយបានយ៉ាងរលូននោះ ។
សូមជម្រាបថា ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នេះ បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌ ។ ការដាក់ចេញនូវវិធានការបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទអាជ្ញាធរ ដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។
បើទោះជាយ៉ាងណាក្តី ពាក់ព័ន្ធក្នុងករណីខាងលើនេះយើងខ្ញុំជាអ្នកសារព័ត៌មានសូមសុំណូនពរហើយសុំណូនពរទៀតសូមអោយមានការបង្ក្រាបល្បែងអនឡាញទាំងនោះអោយខានតែបានដើម្បីគោរពតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលដែលបានចែងកន្លងមក ៕
ដោយ សូ សុខា