
លោក សុខ សាន្តតារាអភិបាលស្រុកឆែបរងការចោទប្រកាន់ថាបានប្រើអំណាច បង្ខំលោកចាន់ ឈន មេឃុំស្តីទីអោយស៊ីញ៉េនឹងប្រថាប់ត្រាលក់ដីរដ្ឋទាំងបំពាន ច្បាប់
ខេត្តព្រះវិហារ ៖ ទីតាំងដីសម្រាបទុកចាក់សំរាម ២៥ ហិកតាដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានដែលមានទីតាំងស្ថិតក្នុងភូមិឆែបកើតឃុំឆែប១ស្រុកឆែបខេត្ត
ព្រះវិហារបច្ចុប្បន្នត្រូវបានលោកសុខ សាន្តតារាអភិបាលស្រុកឆែបពុះជាឡូត៏លក់អោយក្រុមឈ្មួញអស់គ្មានសល់យកលុយដាក់ហោប៉ៅខ្លួនយ៉ាងរំភើយ។
លោក ពៅ ស៊ិញ មេឃុំឆែប១បានអោយភ្នាក់ងារយើង ដឹងថា ដីខាងលើជាដីគ្រប់គ្រងដោយរដ្ឋក្រោយមកក្នុងអំឡុងឆ្នាំ២០០៨ក៏មានការបង្កើតគណៈកម្មការស ម្រេចកាត់ដីនោះសម្រាបចាក់សំរាមទុកជាប្រយោជន៍រួមតែមិនដឹងយ៉ាងមិចបានជាធ្លាក់លើដៃបុគ្គលទៅវិញហើយថ្មីៗនេះមានចេញលិខិតកាន់កាប់អោយទៀតលោកថាបើចង់ដឹងច្បាស់សួរទៅលោកចាន់ឈនមេឃុំស្តីទីទើបដឹងច្បាស់ព្រោះគេជាអ្នកចុះហត្ថលេខា។
ចំណែកលោក ចាន់ ឈន មេឃុំស្តីទីឃុំឆែប១វិញនោះបានប្រាប់ក្រុមអ្នកសាពត៌មានយើងដឹងថាដីខាងលើនេះគឺពិតជាលោកសុខ សាន្តតារា អភិបាលស្រុកហ្នឹងបានលក់អោយឈ្មួញអស់ហើយ
ថ្ងៃនោះដែរចៅហ្វាយស្រុករូបនេះ បានតាមលោកដល់ផ្ទះលោក២ទៅ៣ដងឯណោះ ដើម្បីបង្ខំអោយរូបលោកស៊ីញ៉េនឹងប្រថាប់ត្រាទទួលដឹងលឺក្នុងកាលក់ដីខាងលើនោះទៀតផង។
លោកមេឃុំស្ដីទីបានបញ្ជាក់ទៀតថា លោកប្រកែកថាមិនហ៊ានស៊ីញ៉េ ឬក៏ប្រថាប់ត្រាអោយនោះទេ ដោយលោកដឹងថា ដីខាងលើនោះវាជាដីរបស់បរិស្ថាន ដែលគ្រប់គ្រងដោយរដ្ឋ តែបើលោកស៊ីញ៉េលោកដឹងថា ខ្លួនលោកហ្នឹងខុសទៅនឹងច្បាប់ហើយ តែដោយសារតែលោក សុខ សាន្តតារា ហ្នឹងបង្ខំលោកពេក ហើយថែមទាំងលោកសុខ សាន្តតារាបានអះអាងថាមិនអីនោះទេស្រេចតែលើលោកព្រោះលោកជាអ្នកទទួលខុសត្រូវទាំងអស់ទៅលើរឿងនេះ។ទើបលោកហ៊ាន ស៊ីញ៉េនឹងប្រថាប់ត្រាអោយទៅ។
លោក ចាន់ ឈន បន្តរទៀតថា លោកមិនស៊ីញ៉េមិចនឹងកើតទៅ បើគេធំជាងលោក អញ្ចឹងលោកក៏ដាច់ចិត្តស៊ីញ៉េនឹងប្រថាប់ត្រាទាំងបង្ខំនឹងទាំងបំពានច្បាប់តាមលោកសុខ សាន្ត តារាដែលជាមេរបស់ខ្លួន នោះទៅ បើមិនដូច្នោះទេលោកប្រឈមនឹងកាបាត់បង់តួរនាទីជាមេឃុំស្តីទីក៏អាចថាបានដែរដោយសារតែរឿងដី១កន្លែងនេះនុះ។
ជុំវិញការចោទប្រកាន់ខាងលើលោក សុខ សាន្តតារា អភិបាលស្រុកឆែបបានអោយក្រុមការងារយើងដឹងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ចំពោះដីខាងលើមិនមែនដីចាក់សំរាមទេគឺជាដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដាំអំពៅគេមានអនុប្រយោគត្រឹមត្រូវ លោកបញ្ជាក់ថារឿងបុគ្គលមកគ្រប់គ្រង
លើដីនោះគឺខាងក្រុមហ៊ុនចិនដោះដូរជាមួយពលរដ្ឋ
រីឯដីទុកចាក់សំរាមដូរទៅទីតាំងផ្សេង ៕
ដោយ ៖ មរកតក្មេងវត្ត