ក្រុម​ឈ្មួញ​និង​ក្រុមហ៊ុន​ដា​នី​ដេ​ងដឹក​ជ្រូក​ចេញ​ប្រទេស​ថៃ​ចូល​មក​ស្រុក​ខ្មែរ តាម​ច្រកទ្វារ​អត្ដរ​ជាតិ​អូ​ស្មាច់​យ៉ាង​រលូន​ដោយ​ការ​បើកភ្លើង​ខៀវ​ពី​លោក​សូត​ស៊ី​សុខ​ឃាង​ប្រ ធាន​មន្ទី​កសិកម្ម​និង​លោក​តាញ់​បុត្តា បសុព្យាបាល

​ខេត្ត​ឧត្ដរមានជ័យ ​៖ ​យោងតាម​សេចក្ដីប្រកាស់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​បាន​ចេញ​លិខិត​ប្រកាស់​អោយ​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ពាក់​ពន្ធ័តាម​ច្រកទ្វា​ព្រំដែន​នានា​ផ្អាក ក្រុម​ឈ្មួញ​ឬ​ក៍​ក្រុមហ៊ុន​ទាំង អស់​មិន​ត្រូវ​បន្ត​ការនាំ​ចូល​សត្វ​ជ្រូក​ចូលមក​​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ទេ ដើម្បី​លើក កម្ពស់ ពលរដ្ឋ​ក្នុង​ស្រុក​ដែល​បាន​ប្រកប​រប​ចិ​ព្ចា​ឹ​ម​សត្វ​ជ្រូក​អោយ​មាន​ជីវភាព ប្រសើរ​ជាង​មុន​។

​ដោយឡែក​គេ​នៅតែ​សង្គេតឃើញថា​មាន​ក្រុម​ឈ្មួញ​នឹង​ក្រុមហ៊ុន ដា​នី​ដេ​ងដឹក​ជ្រូក​ចេញពី​ប្រទេស​ថៃ​ចូល​មក​ស្រុក​ខ្មែរ​យ៉ាង​រលូន​រាល់ថ្ងៃ​ក៍​ព្រោះ​សម្ថ​ត​កិច្ច​តាម​ច្រកទ្វា​អត្ដរ​ជាតិ​អូរ​ស្មាច់​និង​លោក សូត​ស៊ី​សុខ​ឃាង​ប្រធាន​មន្ទី​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​លោក​តាញ់​បុ​ត្តា​ប្រធាន​ការិល័​យ​បសុព្យាបាល​ខេត្ត​ឧត្ដរមានជ័យ រួមគំនិត​ឃុបឃិត​គ្នា​ជា​ប្រពន្ធ័​បើកជំហ​អោយ​ក្រុម​ឈ្មួញ​និង​ក្រុម​ហ៊ុនដេនី​ដេង​នាំ​ជ្រូកមស្រុក​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​។​

​ជាក់ស្ដែង​នៅ​ម៉ោង ៦:៣០​នាទី​ល្ងាច​ត្រូវ​និង​ថ្ងៃទី​២១​ខែវិច្ឆិកា ឆ្នាំ​២០១៩​មាន​សេចក្ដីរាយការណ៍​ពី​ពលរដ្ឋ​មក​ថា​មាន រថយន្ត​ខ្នាត់យ​ក្យបី​មួនគ្រឿង​ដឹក​សត្វជ្រូក​ដង្ហែរ​ត​កន្ទុយគ្នា​ចេញពី​ប្រទស​ថៃ​មក​ស្រុក​ខ្មែរ តាម​ច្រកទ្វា​អត្តរ​ជាតិ​អូរ​ស្មាច់ ស្រាប់តែ​មក​ដល់​ចំណុច​ជិត​វត្ត​អូ​ផាល សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ ក៍​មាន​រថយន្ត​ដឹក​សត្វ​ជ្រូក​មួយ​គ្រឿង បាន​ក្រឡាប់​ផ្ងើជើង​ធ្លាក់ជ្រូក​រាប់រយ​ក្បាល់​ចេញពី​ក្នុង​រថយន្ត តែម្ដង​សង្ស័យ​រថយន្ត​មួយ​គ្រឿង​នេះ​ដឹក​សត្វ​ជ្រូក​លើស​ចំណុះ​ទើប​បណ្ដាលអោយ​ក្រឡាប់​ផ្ងារ ជើង​បែបនេះ​។​

​ពលរដ្ឋ​ក្នុង​ហេតុ​ការ​នោះ​បាន​អោយដឹងថា រថយន្ត​ដែល​ដឹក​សត្វ​ជ្រូក​ក្រឡាប់​ផ្ងារ ជើង​អាច​បណ្ដាលមកពី​រថយន្ត​មួយ​នេះ ដឹក​សត្វ​ជ្រូក​ច្រើន​ពេក​និង​លើស​ទម្ងន់​ទើបបានជា​ក្រឡាប់​។​

​ចំណែក​លោក សូត​ស៊ី​ឃាង​ប្រធាន​មន្ទី​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​បាន​អោយដឹងថា ក្រុម​ហ៊ុនដេនី​ដេង​ដឹកជព្ជួាន​សត្វ​ជ្រូក​មួយ​ជើង​មាន​ចំនួន​៣០០​ក្បាល និង​មាន​លិខិតអនុញ្ញាត​ច្បាប់​ដោយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​។​

​លោក​សូត​ស៊ី​សុខ​ឃាង​ប្រធាន​មន្ទី​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេះសាទ​បាន​បព្ជាក់​បន្ថែមដ​ល់​ក្រុម​អ្នកសារព័ត៍យើង​ថា​ក្រុមហ៊ុន ដេនី​ដេង ដែល​ដឹក​ជ​ព្ជួ​ា​ន​សត្វ​ជ្រូក​ចេញពី​ប្រទេស​ថៃ​តាម​ច្រកទ្វា​អត្តរ​ជាតិ​អូរ​ស្មាច់ មក​ស្តុប​ទុក​ក្នុង​ឧត្ដរមានជ័យ និង​មាន​មន្ត្រី​ជំនាញ​បសុព្យាបាល​ធ្វើការ​ត្រូតពិនិត្យ​ត្រឹមត្រូវ​ទើប​អនុញ្ញាតអោយ​ដឹក​ជ​ព្ជួ​ា​នទៅ ចែកចាយ​នៅ​ភ្នំពេញ​និង​ខេត្ត​ស្វាយរៀង​ហើយ​ក្នុងការ​ដឹក​សត្វ​ជ្រូក​ដែល​នាំចូូល​ពី​ប្រទេស​ថៃ​ក្នុង​សត្វជ្រូក​មួយក្បាល់ ក្រុមហ៊ុន​បាន​បង់លុយ​៤០០០​រៀល​(​បួន​ពាន់​រៀល​)​តាម​ការកំណត់​របស់​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ ។​

​រីឯ​លោក តាញ់ បុត្តា ប្រធានការិយាល័យ​បសុព្យាបាល​(​ពេទ្យសត្វ​)​បានអោយដឹង​ថា​សត្វ​ជ្រូក​ទាំងនេះ​ក្រុមការងារ​ខាង​ជំនាញ់​បសុព្យាបាល​(​ពេទ្យសត្វ​) របស់​លោក​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ ឯ​មូលហេតុ​រថយន្ត​ដឹក​សត្វ​ជ្រូក​ក្រឡាប់​បណ្ដាល​ផ្លូវ​ផ្ងារជើង​នោះ​មិនទាន់​ដឹង​ទេ​ព្រោះ​លោក​ទៅ​ប្រជុំ​នៅ​ភ្នំពេញ ៕
​ដោយ ៖ មរតក​ក្មេង​វត្ត​