ទំនាស់​ពាក្យសម្តី​បន្តិចបន្តួច​ក្លាយជា​ហិង្សា​ឪពុកចុង​ទាញ​កាំបិត​កាប់​កូន​ក​របួសធ្ងន់​នគរ​បាល​ឃាត់​

ខេត្ត​ពោធិសាត់ ៖ បុរស​ជា​ឪពុកចុង​ចិត្ត​ភ្លើង​ម្នាក់​ត្រូវ​នគ​បាល​ស្រុក​វាល​វែង​ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​ធ្វើ​សកម្មភាព​ទាញ​កាំបិត​កាប់​ទៅលើ​កូនចុង​បណ្តាលអោយ​រងរបួស​ធ្ងន់​គ្រាន់តែ​ទាស់​ពាក្យសម្តី​បន្តិចបន្តួច​សោះ​។​

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​ស្ថិតនៅក្នុង​ភូមិ​ម៉ោយ ឃុំ​ម៉ោយ​ស្រុក​វាលវែង ខេត្ត​ពោធិសាត់ ។​

​បើ​តាម​ការ​អោយ​ដឹង​ពី​វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាល​ស្រុក​វាលវែង បានអោយ​ដឹង​តាម​ទូរ​សព្ទ័​ថា​ជនដៃដល់​ដែល​ប្រើ​អំពើហិង្សា​យក​កាំបិត​កាប់​កូនចុង​បណ្តាលអោយ​រងរបួស​ហើយ​ឃាត់ខ្លួន​នេះ មានឈ្មោះ ជឹម ភារម្យ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មុខរបរ​កសិករ ដោយឡែក​ជនរងគ្រោះ​ដែល​ជា​កូនចុង​មានឈ្មោះ ប៊ិុ ជិន ភេទ​ស្រី​អាយុ​២៦​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ក្នុង​ភូមិ ឃុំ ស្រុក​ជាមួយ​គ្នា​។

​លោក​អធិការ​នគ​បាល​ស្រុល​វាលវែង​បានអោយ​ដឹង​បន្ថែម​ទៀត​ថា​ពាក់​ពន្ធ័​និង​ករណី​កើតឡើង​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ផ្តើមចេញ​ពី​ទំនាស់​ពាក្យសម្តី​បន្តិចបន្តួច​សោះ​ឪពុកចុង​ចិត្តកំណាច​ទប់​កំហឹង​មិន​ជាប់​ស្ទុះ​ទៅ​ទាញ​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ​ជា​កូន​ចំ​ក្បាល​បណ្តាល​អោយ​រងរ​បួស​ធ្ងន់​ដឹកបញ្ជូន​យកទៅ​សង្គ្រោះ​ព្យាបាល​ភ្លាមៗ​។​

​ក្រោយ​ធ្វើ​សកម្មភាព​រួច​ជន​សង្សយ័បាន​រត់​ចូល​ព្រៃ​បាត់​មកដ​ល់​ល្ងាច​ថ្ងៃ​ដដែល​បាន​លបចូល​ផ្ទះ​វិញ​ក៏​ត្រូវ​បាន​នគ​បាល​ស្រុក​វាល​វែង​ក្របួច​ជាប់​នាំយក​មក​សាកសួរ​និង​ចាត់ការ​បន្ត​ទៅ​ស្នងការ​នគ​បាល​ខេត្ត​ចាត់ការ​តាម​បន្ត​តាម​ផ្លូវច្បាប់​៕​ដោយ​៖ ក្រវ៉ា​ញ​

——————————

​មន្ត្រី​កាំ​ង​កុងត្រូល​បាន​រកឃើញ​ប៊ើរ​៣៦​កំប៉ុង​ខូច​គុណភាព​នៅ​ផ្សារ​កំពង់ត្រាច​ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង​

​ខេត្ត​ស្វាយរៀង ៖ លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​ថ្លែងថា មុខទំនិញ​ជាង​២០​គំរូ​បាន​រកឃើញ​ប៊ើ​ខូច​គុណភាព​ហួស​កាលបរិច្ឆេត​៣៦​កំប៉ុង​តូច​និង​របស់​របបរ​ដែល​ប​ង​ប្អូន​វេច​ខ្ចប់​គ្មាន​អនាម័យ​និង​អាស័យដ្ឋាន​ច្បាស់លាស់​។​

​លោក​បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ខែវិច្ឆិកា​២០១៩​នេះ ពេល​មន្ត្រី​សាខា​កាំកុងត្រូល​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​និង​អាជ្ញាធរ​ស្រុក​ចុះ​ត្រួតពិនិត្យ​ទំនិញ​អាជីវករ​តាំង​លក់​ចំណីអាហារ​គ្រឿងឧបភោគ​បរិភោគ​នៅក្នុង​ផ្សារ​កំពង់ត្រាច​ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង​ក្នុង​គោលបំណង​ទប់ស្កាត់​សារធាតុ​គីមី​និង​ការ​បរិច្ឆេត​និង​ហុត​កំណត់ ដែល​បងប្អូន​អាជីវករ​តាំង​លក់​គ្រឿងឧបភោគ​បរិភោគ​ជាពិសេស​នោះ​គ្រឿង​ស្លា​ដក់​ជាច្រើន​កញ្ចប់​។​

​លោក​ក៏​បាន​ធ្វើ​ការអំពាវនាវ​ដល់​បងប្អូន​អាជីវករ​ហើយ​លក់​តែ​ទំនិញ​ល្អៗ​មាន​គុណភាព​ខ្ពស់​និង​មាន​កាលបរិច្ឆេទ​ក្នុងការ​វេច​ខ្ចប់​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន​ច្បាស់លាស់​មាន​អាស្រ័យដ្ឋា​ន​និង​ការទទួលខុសត្រូវ ដើម្បី​យក​មក​លក់​ឲ្យមាន​គុណភាព​ល្អ​ដល់​ភ្ញៀវ​ដែល​ចូលមក​ទិញ​យក​ទៅ​បរិភោគ​មិន​ប៉ះពាល់​ដល់​សុខភាព​។​

​លោក​បាន​បញ្ជាក់ថា មន្ត្រី​កាំ​ង​កុងត្រូល​តែងតែ​ចុះ​ត្រួតពិនិត្យ​ទៅលើ​មុខទំនិញ​ទាំងនេះ​គោលបំណង​ស្វែងរក​សារធាតុ​គឺ​មី ដែល​អាជីវករ​តាំង​លក់​ទុំនិញ​ទៅលើ​គ្រឿងឧបភោគ​បរិភោគ​បន្លែ​ត្រី​សាច់​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​អ្នក​បរិភោគ​ប្រចាំ​ថ្ងៃ​និង​បញ្ចៀស​ពី​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ​ដល់​អាយុជីវិត​ផងដែរ​។​

​ក្រោយ​មក​ពលរដ្ឋ​ក៏​ដូច​អា​ជីករ​សំណូមពរ​ឲ្យ​មន្ត្រី​កាំ​កុង​ត្រូវ​ចុះ​ឲ្យបាន​ញឹ​កញប់​ដើម្បី​ជួយ​ពិនឹត្យ​ទៅលើ​គ្រឿងឧបភោគ​បរិភោគ​ព្រោះ​ភាគច្រើន​ទំនិញ​ទាំងនេះ​យក​មក​វៀតណាម ៕