ច្រើន​ម្លេះ​! ចាប់ខ្លួន​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ រួម​ជាមួយ​ថ្នាំញៀន​ជាង​១​គីឡូក្រាម នៅ​កណ្តាល​ក្រុងភ្នំពេញ​!

ភ្នំពេញ​៖ កម្លាំង​ជំនាញ (​ក​៦) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចុះបង្ក្រាប និង​ចាប់ខ្លួន​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ រួម​ជាមួយ​ថ្នាំញៀន​ជាង​១​គីឡូក្រាម នៅ​ចំណុច​ផ្ទះ លេខ​៤Z ផ្លូវ​លេខ​១០៣ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ការចុះ​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​នេះ អនុវត្ត​តាម​បញ្ជា​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សារ​វឿន អគ្គស្នងការ​នគរបាល​ជាតិ ក្រោម​ការបញ្ជា​ដឹកនាំ​ដោយផ្ទាល់ របស់​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ និង​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀន​។​

​ក្នុង​នោះ​កម្លាំង​ជំនាញ (​ក​៦) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ហម គន្ធី នាយករង​មន្ទីរ សហការ​ជាមួយ​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន និង​ដឹកនាំ​សម្របសម្រួល ដោយ​លោក សឿន មុនី​រត្ន័ ព្រះរាជ​អជ្ញារ​ង​នៃ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​បើ​តាម​មន្ដ្រី​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​ថា ជនសង្ស័យ​ឈ្មោះ KEK CHIN SENG ភេទ​ប្រុស ជនជាតិ​ម៉ាឡេស៊ី កើត​ថ្ងៃ​០៧ ខែតុលា ឆ្នាំ​១៩៨០ មុខរបរ​បម្រើ​ការងា​រ​នៅ​កាស៊ីណូ កាន់​លិខិតឆ្លងដែន​លេខ A37098072​។​

​មន្ដ្រី​ដដែល​រូបនោះ បាន​បញ្ជាក់ទៀតថា ក្នុងនោះ កម្លាំង​នគរបាល​ចាប់​យក​វត្ថុតាង​សារធាតុ​ញៀន​រួមមាន​៖ អ៊ិច​ស្តា​ស៊ី​១,០៩៩.៨៧​ក្រាម​, កេតា​មីន​២៩.៥៥ ក្រាម​, មេតំ​ហ្វេ​តា​មីន (ICE) ០.៨៨​ក្រាម​, នី​មេ​តា​ហ្សេ​ប៉ាម ៤៤.៩៩​ក្រាម ។ សរុប​រួម​ទម្ងន់​១​គី​ឡូ ១៧៥.២៩​ក្រាម​៕