អគ្គីភ័យ​ឆាប់ឆេះ​ផ្ទះ​អស់​ចំនួន​២​ខ្នង​ដោយ​សង្ស័យ ផ្ទុះ​ចង្ក្រានហ្គាស​

ភ្នំពេញ​ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ពី​ខ្នង​ត្រូវបាន​អគ្គីភ័យ​ឆាប់ឆេះ​យ៉ាង​សន្ធោ​ស​ន្នឹង​ផ្ទះ​មួយ​ចំនួន​ទៀត​រង​ការខូតខាត​បន្ទិចបន្ទួច​នោះ​បង្កកា​រ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហេតុការណ៍​អគ្គីភ័យ​ឆាប់ឆេះ​ខាងលើនេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នៅវេលា​ម៉ោង​៩​នឹង​៣០ នាទី ស្ថិតនៅក្នុង​ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​គេ​បើ​ឮ​សំឡេង​ផ្ទុះ​នៅ​ក្នុងផ្ទះ​ខាងលើ​ហើយ​ក៏​បាន​ឃើញ​អណ្ដាតភ្លើង​ឆាប់ឆេះ និង ផ្សែង​ខ្មួលខ្មាញ់​យ៉ាងខ្លាំង​ភ្លាមនោះ​អ្នក​រស់នៅ​ក្បែល​នោះ​ក៏​បាន​នាំគ្នា​យក​ទុយោ​ទឹក​ជួយ​បាញ់​ពន្លត់​ផង​ដែល​តែ​ភ្លើង​កាន់តែ​ឆាប់ឆេះ​ខ្លាំង​ឡើង​នោះ​ក៏​មាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ហើយ​បាន​ទាក់ទង​ទៅ​រថយន្ត​ពន្លត់​អគ្គីភ័យ​បាន​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាមៗ​ដោយ​មិន​រៀលដាល​ទៅ​ឆាប់ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​ឡើង ។​

​ក្នុង​ហេតុការណ៍​អគ្គី​ឆាប់ឆេះ​ខាងលើនេះ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គីភ័យ​ចេញ​អន្តរាគមន៍​ចំនួន​១៥​គ្រឿង​ក្នុងនោះ​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​ចំនួន​៩​គ្រឿង​ប្រើប្រាស់​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​៨​គ្រឿង​នឹង​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ក​ង​រាជ​អាវុធហត្ថ​ចំនួន​៥​គ្រឿង​ប្រើប្រាស់​បាញ់​ទឹក​អស់​ចំនួន​៣​គ្រឿង​រួម​ទាំង​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​១​គ្រឿង​ប្រើប្រាស់​បាញ់​ទឹក​អស់​ចំនួន​១​គ្រឿង​ផងដែល​ហើយ​អគ្គីភ័យ​ខាង​លើ​នេះ​បាន​រលត់​ទៅ​វិញ​នៅ​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​នៅវេលា​ម៉ោង​១០​នឹង​០០​នាទី ក្នុង​ហេតុការណ៍​អគ្គីភ័យ​ឆាប់ឆេះ​ខាងលើ​នេះ​មិន​បណ្ដាលឲ្យ​មាន​អ្នករងរបួស​នោះ​ទេ​គ្រាន់តែ​រង​ការខូ​ចខាត​ផ្ទះ​ចំនួន​២​ខ្នង​និង​ផ្ទះ​ផ្សេងៗ​ទៀត​រង​ការខូចខាត​បន្ទិច​បន្ទួ​ចនឹង​ខូចខាត​សម្ភារះ​មួយចំនួន​តែប៉ុណ្ណោះ ៕​ដោយ​: សូ សុខា​