បាញ់​ឆៅៗ ជា​ច្រើន​គ្រាប់​មក​លើ​អ្នកសារព័ត៌មាន​និង ប្រជាពលរដ្ឋ​នៅ​ចំណុច​ប៉ូ​យ​ម៉ាចូ​វ​

ខេត្ត​ព្រះសីហនុ​៖ ទំនាស់​ដីធ្លី​ឈានដល់​ការផ្ទុះ​អាវុធ​មកលើ​ពលរដ្ឋ​និង​អ្នកសារព័ត៌មាន​កាលពី​វេលា​ម៉ោង​ជាង ១០ ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ រហូតមកដល់​ថ្ងៃ​ទី ១៤ ខែវិច្ឆិកា ត្រូវបាន​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ម៉ា​ង សុ​ី​ណេ​ត សហការ​ជាមួយ អភិបាល​ស្រុក​ព្រៃនប់ លោក ស កក្កដា និង អធិការ​ស្រុក​ព្រៃនប់ លោក ហ៊ួ​រ យ៉ៃ ព្រមទាំង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ផងដែរ​។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោងជាង​៩ ព្រឹក​ថ្ងៃ​ទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដែល​ស្ថិតនៅ​ចំណុច​ភូមិ​គគីរ ឃុំ​បិត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​យ៉ាងហោចណាស់​ក៏​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ១៧​នាក់ ភាគច្រើន​ជា​យុវជន​ដែល​គេ​សង្ស័យថា បាន​ប្រើប្រាស់​អាវុធ​បាញ់​ចំនួន ៤​គ្រាប់ មកលើ​ប្រជាពលរដ្ឋ​និង​អ្នកសារព័ត៌មាន​ក្នុងអំឡុង​ដែល​អ្នកសារព័ត៌មាន​ទាំងនេះ​មាន​បំណង​ចុះ​ថត​ផ្ដិត​យក​រូបភាព ដែល​ប្រភព​អះអាងថា មានការ​ទំនាស់​ដីធ្លី​កើតឡើង​នៅ​ចំណុច​ខាងលើ​នេះ​។ មនុស្ស​ដែល​ត្រូវបាន​ឃាត់ខ្លួន​ទាំងនោះ សមត្ថកិច្ច​បាន​ដកហូត ដាវ​កាំបិត​និង​ពូថៅ ប៉ុន្តែ​មិន​ទាន់​បាន​រកឃើញ​នៅ​កាំភ្លើង​ដែល​បាន​ដេញ​បាញ់​ពលរដ្ឋ​និង​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី ១៣​វិច្ឆិការ​នោះ​ឡើយ​។​

​បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ ដោយ​រង់ចាំ​ធ្វើការ​សាកសួរ​ជុំវិញ​ការបាញ់​មកលើ​ប្រជាពលរដ្ឋ​និង​អ្នកសារព័ត៌មាន​។ ទោះជា​យ៉ាងណា​ក៏ដោយ​មិនទាន់​មាន​របាយការណ៍​ណាមួយ​ច្បាស់លាស់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​នៅឡើយ​៕