នារី​ចិន​រូប​ស្រស់ លោត​សម្លាប់ខ្លួន ពីលើ​ជាន់​ទី​១២ នៃ​អាគារ BALI-2 សង្ស័យ​ឈ្លោះ​គ្នា​ជាមួយ​សង្សារ ផ្អើល​សមត្ថកិច្ច​ទាំង​យប់​!

​រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ដ៏​គួរឲ្យ​រន្ធត់​មួយ​បាន​កើត​ឡេ​ី​ង បង្ក​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុម​អ្នកសារព័ត៌មាន​ទាំងយប់ បន្ទាប់ពី​ប្រទះឃើញ​ស្ត្រី​ជនជាតិ​ចិន​រូប​ស្រស់​ម្នាក់ លោត​ពីលើ​ជាន់​ទី​១២ នៃ​អាគារ BALI-2 មាន​កម្ពស់​៣១​ជាន់ បោក​ក្បាល​ស្លាប់​ភ្លាមៗ​ផ្កាប់​មុខ​ក្នុង​ថ្លុកឈាម​មួយ​រំពេច (​ដោយ​មិន​ទាន់​ដឹង​មូលហេតុ​អ្វី​នោះទេ​) ទើប​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់ ចុះ​ទៅ​កន្លែងកើតហេតុ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ខណ្ឌ​ចំការមន មាន​ទាំង​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​កោសល្យវិច្ឆ័យ ចុះ​ត្រួតពិនិត្យ​មេ​ី​ល កាលពី​ម៉ោង​ជិត​០២​ទាបភ្លឺ ឈានចូល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​អាគារ​ខុន​ដូ BALI No.2 Apartment កម្ពស់​៣១​ជាន់ លើផ្លូវ​ឡេីង​ស្ពាន​ហង្ស​កោះ​ពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មានឈ្មោះ​ក្រៅ ម៉ី​ម៉ី ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​អ្នកធ្វើ​ក្រចក​ដៃ ស្នាក់​នៅ​បន្ទប់​លេខ B02 ជាន់​ទី​១៥ អាគារ​កើតហេតុ ។ ចំណែក​សង្សារ​ឈ្មោះ ហ្វាំង ឡ​ង់ (Feng Long) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​បន្ទប់​លេខ A06 ជាន់​ទី​១២ អាគារ BALI No.2 APARTMENT (​បន្ទប់​កើតហេតុ​)​។ និង​បុរស​ម្នាក់​ទៀត​ជា​មិត្ត​ភ័កត្ត​ឈ្មោះ ចូ​វ ជាំ​ង​ម៉ី​ង អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ខុន​ដូរ​ផ្សេងទៀត ។

​តាម​ការបំភ្លឺ​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅវេលា​ម៉ោង​ខាងលើ គេ​បាន​ឃើញ​នារី​រងគ្រោះ​ខាងលើ ធ្លាក់​ពីលើ​អាគារ​ចុះក្រោម​បោក​និង​បេតុង​ផ្កាប់មុខ​ស្ដូកស្ដឹង (​ដោយ​មិន​ដឹង​ធ្លាក់​ពី​ជាន់​ទី​ប៉ុន្មាន​ទេ​) ភ្លាមនោះ​អ្នក​ដែល​បាន​ឃើញ​នាំគ្នា​ស្ទុះ​រត់​ទៅ​មើល ឃើញ​ស្លាប់បាត់​ទៅ​ហេ​ី​យ បែក​មុខ​និង​ក្បាល​ឈាម​ហូរ​ចេញមក​ទាំង​ថ្លុក តែ​មិន​មាន​អ្នក​ណា​ហ៊ាន​ចូល​ទៅ​ប៉ះពាល់​នោះទេ ទើប​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ឡេីង ទើប​ខាង​សន្តិសុខ​អាគារ​កើតហេតុ​ខាងលើ រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យបាន​ដឹង​ផង​ដែរ​។ បន្តិចក្រោយមក ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ និង​មាន​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ផងដែរ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន ចុះ​មក​ធ្វើការ​តាម​ជំនាញ​ផងដែរ​។

​ក្រោយមក​គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ និង​មាន​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន បាន​នាំ​ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​សង្សារ​នារី​រងគ្រោះ យក​ទៅ​សាកសួរ​នាំនៅ​ស្នាក់​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ។ មិន​បាន​ប៉ុន្មាន​ផង​ស្រាប់តែ​សមត្ថកិច្ច​នាំ​ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​ទៀត ដែល​ជា​មិត្តភ័ក្តមក​ធ្វើ​ការសាកសួរ​ជាមួយ​គ្នា​ផង​ដែរ ដោយ​សមត្ថកិច្ច​មូលដ្ឋាន​នៅ​មិនទាន់​ប្រាប់អោយដឹង​ច្បាស់​ពី​ដំណើរ​រឿង​នេះ​បាន​ច្បាស់លាស់​នៅឡើយ ។​

​ចំណែកឯ​សព​នារី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ជំនាញ​កោសល្យវិច្ឆ័យ នៃ​ស្នងការ​រាជធានី​ភ្នំពេញ កំពុង​ចុះ​ត្រួតពិនិត្យ និង​យក​ទៅ​តម្កល់ទុក​នៅ​សាល​តម្កល់សព ក្នុង​វត្ត​ស្ទឹងមានជ័យ ដេ​ី​ម្បី​រងចាំ​ព្រឹក​ឡើង ទើប​ធ្វើ​កោសល្យវិច្ច័យ​ផងដែរ​៕