អាង​ចិញ្ចឹម​ក្រពើ​មួយ​កន្លែង​នៅ​ស្រុក​បាភ្នំ កំពុងតែ​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច​យ៉ាងខ្លាំង​

(​ខេត្ត​ព្រៃវែង​)៖ កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មួយ​កន្លែង​កំពុងតែ​បង្ក​ការភ័យខ្លាច​យ៉ាងខ្លាំង ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ ដែល​នៅ​ជិត របង​វត្ត​នាគរ​ង្សី ដែរ​ស្ថិតនៅ​ភូមិ ក្ដី​ដូង ឃុំ រោងដំរី ស្រុក​បាភ្នំ ខេត្ត ព្រៃវែង​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ ជិត​កន្លែង​អាង​ចិញ្ចឹម​ក្រពើ បាន​រៀបរាប់ ប្រាប់​សារព័ត៌មាន យើង​ថា​! អាង​ចិញ្ចឹម​ក្រពើ​នេះ​មាន​ចិញ្ចឹម​ក្រពើ​ច្រើនណាស់ មាន​តូច​មាន​ធំ សរុប​ទៅ​ប្រហែល​ប្រាំ​រយ​ក្បាល ហើយ​រាល់ថ្ងៃ​ពួកគាត់​ពិបាកចិត្ត​ខ្លាំងណាស់​! ចំពោះ​អាង​ចិញ្ចឹម​ក្រពើ​មួយ​នេះ ខ្លាច​កូនចៅ​តូចៗ​របស់គាត់ ដើរលេង ទៅ​ធ្លាក់​ចូល​ក្នុង​ទ្រុង​ក្រពើ ក្រពើ​សី​ុ​ម្មត់ ហើយ​គាត់​បាន​បន្តទៀតថា​! ការចិញ្ចឹម​ក្រពើ​នេះ​គ្មាន​លក្ខណៈ​ស្តង់ដារ​ត្រឹមត្រូវ​នោះ​ទេ​? ព្រោះ​កន្លងមក​ធ្លាប់​រួច​ចេញពី​ទ្រុង​ពីរ​បី​ដង រួចមកហើយ ធ្លាប់​អ្នកភូមិ​ដើរ​ឆ្លុះ​សត្វ​ពេល​យប់​ធ្លាប់​ចាប់​បាន ប្រគល់​ឲ្យ​ម្ចាស់​វិញ ជាច្រើន​លើក​ច្រើន​សា​មក​ហើយ​។​

​ហើយ​មាន​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​គាត់​រអ៊ូរទាំ​ថា​! មាន​ក្លិនស្អុយ​ជះ​ភាយ​ចេញពី​កន្លែង​អាង​ចិញ្ចឹម​ក្រពើ រក​ហូបបាយ​មិនកើត និង​ប៉ះពាល់​ដល់​សុខភាព​ពួកគាត់​ទៀតផង រក​ដេក​ពួន​ពុំ​បាន​នោះ​ទេ​។​

​ចំពោះ​រឿង​អាង​ចិញ្ចឹម​ក្រពើ​ខាងលើ​លោក​អភិបាល​ស្រុក​បាភ្នំ ទេព​ភារុណ​បាន​ប្រាប់​សារព័ត៌មាន​យើង​ថា​! លោក​ទើប​បាន​ដឹង​នៅ​ពេល​ថ្មីៗ​នេះ​ទេ រឿង​កន្លែង​ចិញ្ចឹម​ក្រពើ​មួយ​នេះ ហើយ​ការចិញ្ចឹម​នេះ​គឺ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​នោះ​ទេ ចាំ​លោក​បញ្ជា កម្លាំង​ឱ្យទៅ​ចុះ​មើល ហើយ​មិនដឹង​រឿង​ច្បាប់​ទំលាប់ អី​ទេ​ព្រោះ​នៅ​ស្រុក​យើង​មិន​ដែល​មានកា​ចិញ្ចឹម​ក្រពើ​ទេ​! ចាំ​សួរ​ទៅ​ជំនាញ​។​

​ពាក់ព័ន្ធ​នឹង​រឿង អាង​ចិញ្ចឹម​ក្រពើ​ខាងលើ​ប្រជាពលរដ្ឋ សំណូមពរ​ដល់​លោក​អភិបាលខេត្ត ជា សុ​មេធី​
​នឹង​លោក​អភិបាលស្រុក បាភ្នំ ទេព​ភារុណ ជួយ​មើល​ទីតាំង​ចិញ្ចឹម​ក្រពើ​មួយ​កន្លែង​នេះ​ផង ព្រោះ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច​និង​ជះក្លិន​ស្អុយ​ប៉ះពាល់​ដល់​សុខភាព​ពួក​គាត់​យ៉ាង​ខ្លាំង​៕
​ដោយ ៖ សូ សុខា​