​ប្រហែលជា​បាន​ចំណូល​ច្រើន​ហើយ​បានជា​អធិការនគរបាល​ស្រុក​ព្រះស្ដេច​ហាក់បីដូចជា​មិន​រវល់​អើពើ​រសោះ​

ព្រៃវែង ៖ អធិការនគរបាល​ស្រុក ព្រះស្ដេច ឆ្លៀតឱកាស បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​ជល់​មាន់ បើក​លេង​ស៊ីសង​យ៉ាង​គឃ្លើន​ល្បែងស៊ីសង​ជល់​មាន់ និង​អាប៉ោង កំពុងតែ​ធ្វើ​សកម្មភាព​បើក​ចល័ត​លេង​គ្រប់​ទីកន្លែង អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក សំងំស្ងៀម ឈឹង​ដូច​គេ​ចុក អសមត្ថភាព​ក្នុង​ការទប់ស្កាត់​ល្បែងស៊ីសង ខាងលើ​សង្ស័យថា ចំណូល​ក្រាស់​ហើយ​មើលទៅ ទើប​បណ្ដែតបណ្ដោយ​អោយ​ក្រុម​អ្នកញៀន​ល្បែង បើក​សង្វៀន ជល់​មាន់ ចល័ត​ពាសពេញ​ដី ផ្លាស់ប្ដូរ​គ្នា​ពី​លិច​ទៅ​កើត​ពី​កើត​មក​លិច ដើម្បី​ងាយស្រួល​ពង្វាង​ដាន ភ្នែក​មហាជន ជាពិសេស​នោះ​ងាយស្រួល​ដោះស្រាយ ទៅ​ថ្នាក់លើ ហើយ​អាង​យក​លេះ​ថា ជាការ​លួច​ជល់ ធ្វើឲ្យ​ថ្នាក់លើ​ចាប់​កំហុស​ពុំបាន​។​

​ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី 10 ខែវិច្ឆិកា​ឆ្នាំ 2019 នេះ គេហទំព័រ​មរតក​ក្មេង​វត្ត ទៅ​ផ្តិត​យក​រូបភាព កន្លែង​ល្បែងស៊ីសង​ខាងលើ នៅ​ចំណុច​ភូមិ ស្វាយ​ចារ្យ​ឃុំ​នគរ​រាជ​ស្រុក​ព្រះស្ដេច​ខេត្ត​ព្រៃវែង​។​

​បើ​តាម​ប្រភព​ពី​អ្នកលេង​ល្បែង​បាន​បញ្ជាក់​ប្រាប់ថា ការបើក​លេង​នេះ គេ​លែង​ឲ្យ​ដាក់​មួយ​កន្លែង​ហើយ ខ្លាច​គេ​រាយការណ៍​ទៅ​ថ្នាក់លើ ចំណែក​លោក​ពៅ​ជីវី​ស្នងការរង​នគរបាល​ខេត្ត​ព្រៃវែង​បាន​បញ្ជាក់​ប្រាប់​គេហទំព័រ​មរតក​ក្មេង​វត្ត ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី 10 ខែ​វិច្ឆិកា​នេះ​ថា​ពាក់ព័ន្ធ​ការលេង​ល្បែងស៊ីសង​ខាង​លើ គឺ​លោក​មិន​ដែល​ដឹង​ឡើយ ចាំតេ​សួរលោក អធិការនគរបាល​ស្រុក​ព្រះស្ដេច​សិន​។​

​ក្រោយ​រាយការណ៍​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ពួក​ញៀន​ល្បែង ចែក​ផ្លូវ​គ្នា​ឈប់​លេង ហាក់បីដូចជា​ដឹង​ខ្លួន​ជាមុន ​ចំណែ​កលោក អធិការនគរបាល​ស្រុក​ព្រះស្ដេច លោក​បាន​បកស្រាយ​ថា ការលេង​ល្បែងស៊ីសង​ខា​ង​លើ គឺ​លោក​ពុំ​ដឹង​ឡើយ ហើយ​ប៉ុន្តែ​ក្នុង​ថ្ងៃ​ទី 10 ខែវិច្ឆិកា​ឆ្នាំ 2019 នេះ លោក​បាន​ដើរ​ដិញ ពួក​លេងល្បែង​ទី 2 ទៅ 3 កន្លែង​មកហើយ ហើយ​លោក​ក៏​បាន​ទទួលស្គាល់​ផងដែរ​ថា ការ​លេងល្បែង​ខាងលើ លោក​ពុំ​ដែល​អនុញ្ញាត​ឲ្យ​លេង​នោះទេ អ្នកលេង​ទេ បាន​លួច​ណាត់គ្នា​លេង​។​

​ការឆ្លើយ​បកស្រាយ​របស់លោក​អធិការនគរបាល​ស្រុក​ព្រះស្ដេច ពុំមែន​ជា​លើក​ទី​មួយ​ទេ​ក្នុងការ​និយាយ​បែប​នេះ ហើយ​ក្រោយ​រាយការណ៍​ម្ដងៗ ពុំ​ដែល​ចាប់បាន អ្នកលេង​ឬ​មេ​ខ្លាំង​ឡើយ បានត្រឹមតែ​បង្អើលៗ​តែប៉ុណ្ណោះ​សូម​លោក​ព្រំ​សន្ធរ​ស្នងការ​នគរបាល​ខេត្តព្រៃវែង​មេត្តាជួយ​មើល​អធិការនគរបាល​ស្រុក​ព្រះស្ដេច​ផង​ទាន​៕