មិន​យូរ​ទេ​ដី​ព្រែក​មួយ​កន្លែង​នៅ​ស្រុក​ពារាំង​និង​ក្លាយទៅជា​ទន្លេ​ដោយសារ​លោក គ្រា​ង សម្បត្តិ ជីក​យក​អាចម៍ដី​លក់​

(​ព្រៃវែង​) ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជ្រៃពោធិ៍​សា​វ៉ាង ឃុំ​រាប ស្រុក​ពារាំង ខេត្ត​ព្រៃវែង បាន​អោយ​សារព័ត៌មាន​អាណាចក្រ​ខ្មែរ ដឹងថា​! ព្រែក​មួយ​កន្លែង​នេះ បាន​ក្លាយទៅជា សមុទ្រ​ទៅហើយ ពីព្រោះ​អាជ្ញាធរ​ត្រូវ​រូ​វ ជាមួយ​លោក​គ្រា​ង សម្បត្តិ បង្វិល​ដោះដូរ​បិតបាំង​ភ្នែក​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរ​មិន​ខ្វល់​ពី​ផលបិះពាល់​ដល់​ប្រជាពលរដ្ឋ​ឡើយ​! គិតតែ​ពី​ផលប្រយោជន៍​ខ្លួនឯង​! ។​

​ពលរដ្ឋ​បន្តរ​ទៀតថា​! ទោះ​បី​ពួក​គាត់​ធ្លាប់ ទៅសុំ​អាជ្ញាធរ អោយ​ជួយ​ដោះ​ពួកគាត់​ជា​ច្រើន​ដង តែ​គ្មាន​បាន​លទ្ធផល​អ្វី​មកវិញ​សោះ​។​
​ហើយ​ពលរដ្ឋ​បន្តទៀតថា​! កា​ដឹកជញ្ជូន​អាច៌​ដី​រាល់ថ្ងៃ​មិន​មាន​គ្របដ​ណ្ត​ប់​អ្វី​នោះ​ទេ​! គឺ​ជ្រុះរ​បាត់​របាយ​ពេញ​ផ្លូវ​ហើយ​ដឹកជញ្ជូន​លឿនៗ ហ៊ុយ​ទ្រលោម មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​
​នឹង​អ្នកធ្វើដំណើ​តាម​ផ្លូវជាតិ​លេខ​៨A យ៉ាងខ្លាំង នឹង រថយន្ត​ដឹក​ជញ្ជូន​អាចម៍​ដី យ៉ាង​អាណាធិបតេយ្យ ។​

​ប្រភព​ដដែល​ក៏​បាន​បន្តទៀតថា​! ចំពោះ​រថយន្ត​ដឹក​អាចម៍ដី​ខាងលើនេះ​គឺ​ម្ចាស់​គ្រឿងចក្រ​របស់ លោក គ្រា​ង សម្បត្តិ រស់នៅ​ឃុំ​កំពង់​ពពិល​
​កំពុងតែ​ជីក​ចូល​ដី​ចំណី​ព្រែក​ជាច្រើន​ម៉ែត្រ​ក៏ប៉ុន្តែ​បុគ្គល​រូបនេះ តែងតែ​អះអាងថា​ជា​ដី​ដែល​ខ្លួន​ទិញ​ពី​ប្រជាពលរដ្ឋ​ទៅ​វិញ ហើយ ដឹកជញ្ជូន​អាច៌​ដី​មិន​ថា​មេឃ​ភ្លៀងរលឹម​ឬ​ហុយ​យ៉ាងណាទេ​!​គឺ​នៅតែ​បន្ត​ដឹក​ជា​រៀងរាល់ថ្ងៃ​ដែល​ជា​ហេតុ​ធ្វើអោយ​មាន​ការប៉ះពាល់​ដល់​សុខភាព នឹង​ធ្វើអោយ​ខូចខាត​ផ្លូវ​ជាតិ​ផង​ដែរ ហើយ​កន្លងមក​គឺ​មិនដែល​ឃើញ​មាន​មន្ត្រី​ពាក់ព័ន្ធ​ក្នុង ស្រុក​ពារាំង ខេត្ត​ព្រៃវែង មក​ធ្វើ​ការហាមឃាត់​ឬ​ណែនាំ​ដល់​ម្ចាស់​គ្រឿងចក្រ​នេះ​ឡើយ​!​។ ហើយ​លោក​គ្រា​ង សម្បត្តិ​មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​សម្បត្តិ សារ​ធា​រណៈ​គឺ​គិតតែ​ពីរ​ផលប្រយោជន៍​ខ្លួនឯង​តែ​ប៉ុណ្ណោះ​។​

​គួ​រម្លឹកថា​! សកម្មភាព​ទាំងនេះ​គឺ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​កំពុង ផ្គើន​ទៅ​និង​,​ស​,​ជ​,​ណ​,​របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​២៤​ខែកក្កដា​ឆ្នាំ​២០១៥ ស្ដី​អំពី​ការ​ទប់ស្កាត់ ដី បឹង ព្រែក ទន្លេ ប្រឡាយ អូរ ស្ទឹង បឹង ទំនប់​អាង​ស្តប់ទឹក​។
​ដោយ​តម្រូវ​ឲ្យ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ទប់ស្កាត់ ថែរក្សា​ដី​សារពើ​ឥ​ភ័ណ្ឌ​ទាំងនោះ​។
​ថែម​ទាំង​កំណត់​រក្សាទុក​ចំណី​ខាងលើ តាម​ចំនួន​កំណត់​នៅក្នុង​,​ស​,​ជ​,​ណ​,​ទៀតផង​។​

​ក្នុងនោះដែរ​ពលរដ្ឋ​នឹង​អ្នកធ្វើដំណើ​សុំណូមពរ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ស្រុក​ពាំង​ទាំងមូល ជាពិសេស​លោក​អភិបាលស្រុក​ពារាំង​គឺ​លោក ហ៊ី ធួ​ក សូមមេត្តា​ជួយ​ធ្វើការ សម្រួល​នូវ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​រស់​ក្នុង​ភូមិ​ឃុំ​ខាងលើ នឹង អ្នកធ្វើដំណើរ តាម​ផ្លូវជាតិ​លេខ​៨A​ផង​ទាន​!​។​

​សូមបញ្ជាក់​ផងដែរ​ថា​កន្លងមក​ខាង​សារព័ត៌មាន​យើង​បាន​ធ្វើ​ការផ្សាយ​រួច​ម្តង​មក​ហើយ​តែ អជ្ញាធរ នឹង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ស្រុក​ពារាំង​ហាក់បីដូចជា​គ្មាន​នរណាម្នាក់​មក​ធ្វើការ​ណែនាំ​ឬ​ក៏​ធ្វើការ​ហាមឃាត់​ឡើយ​គឺ​នៅតែ​បន្ត​ការដឹកជញ្ជូន​អាចម៍ដី​បែបនេះ​ដដែល​ដូច្នេះ​ខាង​យើងខ្ញុំ​ជា​អ្នកសារព័ត៌មាន​ក៏​សូម​ធ្វើ​ការ​សុំណូមពរ​ដល់​លោកអ​ភិបាល​ស្រុក​ពារាំង​សូមមេត្តា​ជួយ​ដោះស្រាយ​នៅ​បញ្ហា​មួយ​នេះ​ផង​ដើម្បី​សុខភាព សុវត្ថិភាព​របស់​ប្រជា​ពលរដ្ឋ​នឹង​ដើម្បី​រក្សា​សម្បត្តិ​សារ​ធា​រណៈ​របស់​យើងទាំងអស់គ្នា ៕
(​នៅ​មាន​ភាគ​បន្ត)