
លោកជា កុយ ប្រធានក្រុមហ៊ុនទឹកស្អាតរៀបចំពិធីហូបអំបុកសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រ
ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ លោក ជា កុយ ប្រធានក្រុមហ៊ុនទឹកស្អាតត្រពាំងត្នោត បានរៀបចំពិធីហូបអំបុកសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រ ដែលមានការអញ្ជើញ ចូលរួមពីអាជ្ញាធរ សមត្ថកិច្ចនិងប្រជាពលរដ្ឋជាច្រើនផងដែលនៅក្នុងភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ថ្លែងក្នុងពិធីនោះលោកជា កុយ ប្រធានក្រុមហ៊ុនខាងលើមានប្រសាសន៍ថាការប្រារព្ធពិធីនេះឡើងតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា(អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ)ទើបលោកបង្កើតកម្មវិធីនេះដើម្បីបានជួបជុំបងប្អូនប្រជាពលរដ្ឋដោយសម្តេចមានប្រសាសន៍ថាក្នុងមួយឆ្នាំយើងហូបអំបុកជុំគ្នាម្តង ស្របជាមួយថ្ងៃបុណ្យឯករាជជាតិ៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៩ ស្របជាមួយបុណ្យអុំទូក លយប្រទីប សំពះព្រះខែ និងអកអំបុកផងដែរ ។
លោកជា កុយ ប្រធានក្រុមហ៊ុនទឹកស្អាត បាន បញ្ជាក់ថាកាលដែលជនមួយក្តាប់តូចបានបំផុសបំផុលរឿងចលាចលក្នុងសង្គមអីនោះលោកមិនខ្វល់ឡើយ សំខាន់លោកនិងក្រុមគ្រួសារ បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងត្នោតមានការសប្បាយចិត្តហូប(អក)អំបុករួមគ្នាសប្បាយរីករាយ។ជឿជាក់លើសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិមានការរីកចំរើន ការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះ មានតែសម្តេចទេដែលអាចដឹកនាំប្រទេសជាតិជារៀងរហូតតទៅ។
ជាចុងក្រោយលោកជា កុយ ធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមកុំចាញ់ការឃោសនារបស់ជនមួយក្តាប់តូចអោយសោះ មានតែសម្តេចទេដែលតែងតែគិតគូរសុខទុក្ខរបស់បងប្អូន សម្តេចតែងតែធ្វើទង្វើរគ្រប់បែបយ៉ាងមិនខ្លាចនឿយហត់ ចំពោះប្រជារាស្ត្ររបស់សម្តេច ដូច្នេះហើយបងប្អូនទាំងអស់មិនត្រូវជឿលើការញួសញ៉ុង ការបង្កើតអសន្តិសុខធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាចនោះឡើយ៕