ខ្លាំង​មែន ! ជនជាតិ​ចិន​មួយក្រុម​ប្រដាប់​អាវុធ​ខ្លី​គ្រប់​ដៃ​បំរុង​និង​ចូល​ប្លន់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​០២​នាក់​ចំណែក​បក្ខពួក​កំពុង​រត់​ពួន​

(​ភ្នំពេញ​) ៖ ស្នូរ​កាំភ្លើង​លាន់ ២ គ្រាប់ ខ​ណះ​ដែល​មាន​ជនជាតិ​ចិន​មួយក្រុម​ប្រដាប់​ដោយ​អាវុធខ្លី​គ្រប់​ដៃ​បំរុង​និង​ចូល​ប្លន់​ផ្ទះ​ចិន​លក់​គុជ​យីហោ​ហ៊ឺ​ហ៊ឺ​បង្ក​អោយ​មាន​ការភិតភ័យ​ដែល​ប្រជាពលរដ្ឋ​។​

​ហេតុ​ការណ៏ភ្ញាក់ផ្អើល​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ស្ថិតនៅ​ក្នុង​ផ្ទះល្វែង​លក់​គុជ​ហ៊ឺ​ហ៊ឺ​ក្នុង​ផ្លូវ​បេតុង​ក្បែរ​ផ្សារ​ឯករាជ្យ​ទី​១​ភូមិ​ត្រពាំង​ថ្លឹង​១​ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា ៖ មុនពេល​កើតហេតុ ជនជាតិ​ចិន ២ នាក់​ប្តី​ប្រពន្ធ ដែល​ជា​ម្ចាស់​ហាង​លក់​គុជ កំពុងតែ​អង្គុយ​នៅ​ខាងក្នុង​ផ្ទះ ស្របពេលនោះ​ក៏​មាន​ជនជាតិ​ចិន​ប្រហែលជា ៤ នាក់ ប្រដាប់​ដោយ​អាវុធខ្លី និង​ដំបងឆក់​គ្រប់​ដៃ បាន​ចូល​ទៅ​ភ្ជង់​ម្ចាស់​ហាង ខណៈពេល​នោះ ស្ត្រី​ដែល​ជា​ប្រពន្ធ​បាន​ស្ទុះ​ចេញ​មក​ក្រៅ ហើយ​បាន​ចាក់សោ​ពី​ខាងក្រៅ ទើប​ជនជាតិ​ចិន​ប្រដាប់​ដោយ​អាវុធ​ដែល​នៅ​ខាងក្នុង​បាន​ព្យាយាម​បាញ់​ផ្តាច់​សោរ ដើម្បី​រត់​គេចខ្លួន ។ ភ្លាមៗ​នោះ កម្លាំង​ប៉ុស្តិ​នគរបាល​ចោម​ចៅ​ទី ១ សហការណ៏​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​និង​កម្លាំង​អន្តរា​គម​ន៏ និង​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ឡោមព័ទ្ធ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជនជាតិ​ចិន​ជា​បន្តបន្ទាប់ ២ នាក់​និ ង​ដកហូត​អាវុធខ្លី​ម៉ាក​K59​ចំនួន ១ ដើម និង​គ្រាប់​ចំនួន​៦​គ្រាប់​នៅ​ជាប់​និង​បង់​កាំភ្លើង ។​

​ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​បញ្ជូន​ទៅ​សាកសួ​នៅ​ប៉ុស្តិនគរបាល​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី​១​។ រីឯ​ជនរងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​រួចរាល់​ផដែរ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុតាង​កំពុងតែ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ដើម្បី​កសាង​សុំនុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី ៕