​ឯកឧត្តម សុខ រស់ មន្ត្រីរាជការ​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ​

​ខេត្ត​ស្វាយរៀង ៖ ឯកឧត្តម សុខ រស់ អភិបាលរង​ខេត្ត​ស្វាយរៀង បាន​ថ្លែងថា​មន្ត្រីរាជការ​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ មិនមែន​យក​អំណាច​មក​គៀបសង្កត់​ពលរដ្ឋ​នោះ​ទោ​ទេ​ព្រោះ​មន្ត្រី​រាជការ​ជា​អ្នកបម្រើ​តាម​សេ​វ៉ា​សំណូមពរ បញ្ហា​ប្រឈម​នានា​របស់​ពលរដ្ឋ​។​

​ជាពិសេស​នោះ មន្ត្រី​ទើប​ឡើង​តំណែង​ថ្មី​ត្រូវ​ខិតខំ​យកចឹត្តទុក្ខដាក់​បំពេ​ញ​តួនាទី​ដែល​ប្រកាស​ប្រគាល់ជូន​រប​ស់​រាជរដ្ឋាភិបាល​ដើម្បី​បំរើ​ផលប្រយោជន៌​រួម​ក្នុង​ការ​អវិវឌ្ឃន៌​សង្គម​ពិសេ​សសហការគ្នា​បែងចែក​តួនាទី​ច្បាស់លាស់​។​

​ឯកឧត្តម​បាន​ថ្លែង​បែប​នេះ​នៅ​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស លោក ឆោម ក្រិត្យ ឡើង​អភិបាលរង​ស្រុក​ជំនួស​លោក សុខ​សំអុល​ឡើងទៅ​ជា​ប្រធាន​ក្រុមប្រិក្សា​ស្រុក កំពង់រោទី៍​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​លោក ប្រធាន​មន្ទីរ អង្គភាព តំណាង​កងកម្លាំង​ទាំង​បី អស់លោក​លោកស្រី​អភិបាលស្រុក​លោក​នាយប៉ុស្តិ៍​នគរបាល​លោក​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ មន្ត្រីរាជការ​ជា​ច្រើន​រូប​ទៀត​។​

​ឯកឧត្តម​ក៏បាន​លើកឡើង​អំពី​កង្វល់​របស់​ពលរដ្ឋ​មួយចំនួន ដូចជា ភ្លើង ផ្លូវ ទឹក​នៅ​មូលដ្ឋាន​ដែល​មាន​ការខ្វះខាត​ជាប្រចាំ​សូម​ឲ្យ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ចុះ​ដល់​មូលដ្ឋាន​ឲ្យបាន​ញឹកញ្ញប់​ដោះស្រាយ​តាម​ការ​សំណូម​ពរ​ពលរដ្ឋ​ឲ្យទាន់​ពេលវេលា​។​

​ឯកឧត្តម​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​មន្ត្រី​
​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី និង​កងកម្លាំង មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន ដូចជា ៖ ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃ​ក្នុង​ការបំពេញ​ការងា​រ និង​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​ឲ្យបាន​ត្រឹមត្រូវ ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ត្រូវ​ខិតខំ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោលការណ៍​នានា និង​ពង្រឹង​របៀបរបប​ធ្វើការ តាម​តួនាទី ភារកិច្ច​របស់​ខ្លួន ដោយ​ឈរ​លើ​គោលការណ៍ “​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ត្រូវ​ចៀសវាង​ឲ្យបាន​នូវ​ទំនាស់​ផលប្រយោជន៍​ជន៍ និង​ទំនាស់​ដែល​កើតចេញ​ពី​ការប្រើ​អំណាច​មិន​ត្រឹមត្រូវ​-​ត្រូវ​ចៀសវាង និង​នៅ​ឲ្យ​ឆ្ងាយ​ពី​អំពើ​ពុករលួយ -​ត្រូវ​ចៀសវាង​ឲ្យបាន​នូវ​សកម្មភាព​ដែលប​ង្ក​ការលំបាក​ដល់​អ្នក​ឆ្លងកាត់ -​ត្រូវ​ចូលរួម​បង្កើន​ការសហការ​ក្នុងចំណោម​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ក៏ដូចជា​សមត្ថកិច្ច​ព្រំដែន​នៃ​ប្រទេស​ជិតខាង ក្នុង​ការថែរក្សា​ពង្រឹង សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ព្រំដែន បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ជាពិសេស​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន បទល្មើស​សេដ្ឋកិច្ច ការជួញដូរ​មនុស្ស និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ ការនាំ​ចូល​នូវ​ទំនិញ​ខុសច្បាប់ និង​ខូចគុណភាព ការ​លួច​ជ្រៀត​ចូល នៃ​ជនបរទេស​អន្តោប្រវេសន៍ ឆ្លងកាត់​ព្រំដែន​ដោយ​ខុសច្បាប់ ជាដើម ។​

​ឯកឧត្តម​បន្តថា នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា​នេះ​ចូលរួម​ហូប​អំបុក​សាម្គគី​ទាំងអស់គ្នា​តាម​ការប្រកាស​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ៕ ដោយ​: សូ សុខា​