រថយន្ត​RAV4 បើក​បុក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារ​ជើង​

ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​រួម​ដំណើរ​និង​ប្រុស​ស្រី​ជាច្រើន​នាក់​ទៀត​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​RAV4 ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូ​វ​ផ្លូវវៀច​អស​១​កង់​រថយន្ត​បង្ក​ព្យាក្រ​ឡា​ប់​ផ្ងារជេីង​ច្រ​ង៉ាង​។

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​០៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​មុខ​ផ្សារ​៧​មករា តាម​បណ្តោយ​ផ្លូវ​២៨៩ ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួលគោក​។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​មុនកើត​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​រួម​ដំណើរ​និង​ប្រុស​ស្រី​ជា​ច្រើន​នាក់​ទៀត​បើករថយន្ត​ម៉ាក​RAV4 មួយ​គ្រឿង​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG -7501. ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ខណះមក​ដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​វៀច​អស់​១​កង់​ចំណែក​រថយន្ត​បង្ក​ក្រឡាប់​ផ្ងារជេីង​ច្រ​ង៉ាង​។ បន្ទាប់មក​អ្នកបើកបរ​និង​អ្នករួមដំណើរ​បាន​គេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់អស់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើកា​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្ល​វ​គោក​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើ​ការដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់ ៕