​សង្កាត់​ផ្សារ​ដេប៉ូ​៣​ល្បី​ណាស់​ជល់​មាន់​តាម​អន​ឡា​ញ​

ភ្នំពេញ ៖ ទីតាំង​ជល់​មាន់ តាម​ឡាញ​ធំជាងគេ នៅក្នុង​រាជធានី​ភ្នំពេញ​ហើយក៍​ល្បី​ជាងគេ​ដែរ​ស្ថិតនៅ​ចំណុច​តារាង​បាលទះ​នាគ​វ​ន្ត័ ខាងក្រោយ​ហាង​លក់​រថយន្ដ​ទំនើប សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​ប្រភព​ច្បាស់ការ​មួយ​បាន​ប្រាបថា ទីតាំង​ជល់​មាន់​តាម​អន​ឡាញ​ដ៍​ធំ​ខាង​លើ​មួយ​នេះ​កំពុងបើក​លេង​យ៉ាង​រំភើយ ហើយ​មាន​ក្រុម​អ្នក​ញៀន​ល្បែង​យ៉ាង​ច្រើន​នាក់​មាន​ទាំង​រថយន្ដ​និង​ម៉ូតូ​រាប់​សិប​គ្រឿង​ចូល​ទៅ​លេង​ហើយ​ភ្នាល់​ចាក់​លុយ​យ៉ាង​សន្ធឹក​សន្ឋាប់ ១​គូរៗ​ភ្នាល់​ចាក់​លុយ​រាប់រយ រាប់ពាន់​ដុល្លា ហើយ​មាន​សម្លេង​ហ៊ោ​ចញ្ជ្រៀ​វ​លន់​ខ្ទរខ្ទៀរ​ពេញ​ពាស់​ទីកន្លែ​ង​នោះ ពលរដ្ឋ​ធ្វើដំណើរ​តាម​ផ្លូវ​ក្បែ​ទីកន្លែង​នោះ​មានការ​ភយ័ខ្លាច​ដោយសារ​តែ​សម្លេង​ក្រុម​អ្នកញៀន​ល្បែង​ទាំងនោះ​។​

​ហើយ​ក្រុម​អ្នកញៀន​ល្បែង​បាន​លើកឡើង​ថា ដោយសារ​ពួកគាត់​មក​លេង​ល្បែង​ជល់​មាន់​តាម​អន​ឡាញ​នាគ​វ​ន្ដ័ ព្រោះ​ទីតាំង​នេះ​មាន​សុ​វត្តិភាព​សម្រាប់​ពួក​គាត់​ដោយ​ម្ចាស់​ទីកន្លែង​នោះ​ជា​អ្នកធានា​ហើយ​មាន​ខ្នង​មាន​អំណាច​ទៀតផង​។​

​មហាជន​បាន​ឆ្ងល់​ថា ទីតាំង​បើក​ល្បែងស៊ីសង​ជល់​មាន់​តាម​អន​ឡាញ​ខាងលើ​បើក​លេង​ជា​យូរ​មក​ហើយ ពួកគាត់​មិន​ដែល​ឃើញ​ខាង​អាជ្ញាធរ​សមត្តកិច្ច​មូលដ្ឋាន​ចុះ​មក​ត្រួតពិ​និត្យ​មើល​និង​មាន​ចំណាត់ការ​បង្ក្រាប​ទាល់តែសោះ​។​

​មហាជន​ដាក់​ការ​សង្សយ័ថា ប្រហែលជា​ត្រូវ​មន្ដ​ស្នេហ៍​របស់​មេបន​ល្បែង​ហើយ​បាន​ជា​មិន​ហ៊ាន​ចុះ​បង្ក្រាប​។​

​ពលរដ្ឋ​ស្នើសុំ​ឲ្យ​លោក​ឯក ឃុន​ឌឿ​ន អភិបាល និង​លោក​អធិការ​ខណ្ឌ​ទួលគោក សូម​លោក​មេត្តា​ចាក់​កម្លាំង​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ និង​មាន​ចំណាត់ការ​បង្ក្រាប​ផង តា​មាន​ល្បែងស៊ីសង និង​កើត​មាន ចោរឆក់ ចោរលួច ចោរប្លន់ និង​កើត​មាន​អំពើហឹង្សា​មិនខាន ៕