​ស្លាប់​ម្នាក់​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ជិត​ផ្លូវ​ចូល​ទៅ​រមណីយ៍ដ្ឋាន​ក្បាល​ឆាយ​

ខេត្ត​ព្រះសីហនុ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួុរ​ឲ្យ​ផ្ញាក់ផ្អើល​មួយ​កើតឡើង​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ខាងលិច​ផ្លូវ​ចូលក្នា​ល​ឆាយ ក្នុងភូមិ​១​សង្កាត់​លេខ​១​ក្រុង​_​ខេត្ត​ព្រះសីហនុ កាល​វេលា​ម៉ោងជាង​៤​ល្ងាច​ថ្ងៃ​ទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ។​

​ហេតុការណ៍​នេះ​បណ្តាល​មនុស្ស​ម្នាក់​បាន​ស្លាប់​និង​ម្នាក់​ទៀត​របួសធ្ងន់ បង្ក​ឡើង​រវាង​រថយន្ត​Lexus RX300​និង​ម៉ូតូ​នៅ​ផ្លូវ​ជាតិ​លេខ​៤​ខាងលិច​ផ្លូវ​ចូល​ក្បាលឆាយ​ក្នុង​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ ។​

​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់ថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក LEXUS RX300 ពណ៌​ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ​2AO-0623 អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ ( រត់គេចខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ) ចូល​មក​ក្រុង​ព្រះសីហនុ ដល់​ចំណុច​ខាងលើ រថយន្ត​នេះ​បាន​វ៉ា​ជែង​រថយន្ត​ផ្សេង​ទៀត​ទៅ​ខាងឆ្វេង​ដៃ រួច​ជ្រុល​ទៅ​បុក​ម៉ូតូ ១​គ្រឿង​ម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មាន​ផ្លាកលេខ ឃ្ទាត​ធ្លាក់​ចេញពី​ផ្លូវ អ្នកបើកបរ និង​អ្នករួមដំណើរ​នៅ​លើ​ម៉ូតូ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ (​ភេទ​ប្រុស​) មាន​ទិសដៅ ផ្ទុយគ្នា បណ្តាលឲ្យ​ភាគី​ខាង​ម៉ូតូ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​។​

​សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រី​ឯ​វត្ថុតាង​ប៉ូលីស​ចាត់ការ​តាម​ផ្លូវច្បាប់​៕