​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​បណ្តាលអោយមាន​ម្នាក់​ស្លាប់​នឹង​ម្នាក់​ទៀត​របួសធ្ងន់

​ភ្នំពេញ​៖ យុវជន​ពី​នាក់​បាន​ស្លាប់​ភ្លាមៗ​នឹង​ម្នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខ​ណះ​ពួកគេ​ទាំង​បី​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឌុប​គ្នា​ហើយ​ទៅ​ប៉ះ​ជាមួយនឹង​រថយន្ត​ដឹក​ឥដ្ឋ​១​គ្រឿង​ដែល​ម្ចាស់​ឈប់​ចត​នៅ​ផ្លូវ​។​

​គ្រោះថ្នាក់​ចរាចរ​ដ៍​រន្ធ​ត​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​នឹង​៣០​នាទី​ថ្ងៃ​ទី​០៣​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅលើ​កំណាត់​ផ្លូវ​លេខ​២០១១​ស្ថិតក្នុង​ភូមិ​គោក​ឃ្លា​ង សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា​សព​យុវជន​ទាំង​ពី​ទី​១​ឈ្មោះ សាន វិសាល អាយុ​១៦​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​តុង​រ៉ុង ឃុំ​តុង​រ៉ុង ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។​ទី​២​ឈ្មោះ យូ​ន ស៊ី​ផៃ អាយុ​១៨​ឆ្នាំ​មាន​មាន​ស្រុកកំណើត ភូមិ​តុង​រ៉ុង ឃុំ​តុង​រ៉ុង ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។​ចំណែក​ម្នាក់​ទៀត​ជា​អ្នក​ឌុប​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​កំពង់​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ លោក​ស៊ីន សុវណ្ណ នាយ​ផ្នែក​នគរបាល​ច​រាចរ​ខណ្ឌ​សែន​សុខ​បាន​អោយដឹងថា​នៅ​មុនពេល​កើតហេតុ​យុវជន​ទាំង​បី​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ព័​ណ​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GW.2052 បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុចកើតហេតុ​អ្នកបើកបរ​ម៉ូតូ​ក៍​បាន​គិច​ពី​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B1726​ព័ណ​ខៀវដឹកឥ​ដ្ឋ​ដែល​ឈប់​ចត​លើផ្លូវ​មិន​ផុត​ក៍ទា​ក​ដៃចង្កូត​បណ្តា​ល​អោយ​ដួល​ម៉ូតូ​ហើយ​ក៍មាន​រថយន្ត​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ដឹក​ឥដ្ឋ​ដូចគ្នា​បើក​មក​ពី​ក្រោយ​កិន​ស្លាប់​ពី​នាក់​របួសធ្ងន់​ម្នាក់​តែម្តង​។

​លោក​នាយ​ផ្នែក​ដដែល​បាន​បន្តទៀតថា ក្រោយ​កើតហេតុ​រថយន្ត​ដែល​បើក​កិន​យុវជន​ទាំង​បី​នាក់​បណ្តាលអោយ​ស្លាប់​នឹង​របួស​នោះ​បាន​បើក​រត់​បាត់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរ​បាន​ធ្វើកា​រវាស់​វែង​នឹងធ្វើ​កំណត់ហេតុ​ប្រគល់​សព​យុវជន​ទាំង​ពី​អោយទៅ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​តាម​ប្រពៃណី​ចំណែក​ម៉ូតូ​នឹង​រថយន្ត​ដែល​ឈប់​ចត​នៅ​ផ្លូវ​បណ្តាលអោយមាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​នោះ​បាន​ប្រគល់​អោយទៅ​ការិយាល័យ​នគរបាល​ចរាចរ​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ ៕
​ដោយ​:​សូ សុខា​