​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ឆ្មក់​បង្ក្រាប​ក្នុងផ្ទះ​សំណាក់ ស សារឿ​ន ឃាត់ខ្លួន​មនុស្ស​ជិត​១០​នាក់ សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

​ព្រៃវែង ៖ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ បាន​ប្រាប់​ខាង​សារព័ត៌មាន​យើង ថា នៅ​រសៀល​ថ្ងៃ​ទី​៣ ខែវិច្ឆិកា នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ជាច្រើន​នាក់ ដោយ​ប្រើ​មធ្យាបាយ​រថយន្ត​ជាច្រើន​គ្រឿង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ក្នុងផ្ទះ​សំណាក់ ស សារឿ​ន នៅ​ទីប្រជុំជន​អ្នក​លឿង ស្រុក​ពាមរ៌ ខេត្ត​ព្រៃវែង ឃាត់​មនុស្ស​ប្រុស​ស្រី​ជិត​១០​នាក់ តែ​មិន​ទាន់​ដឹង​ពាក់​ពន្ធ័​ករណី​អ្វី​អោយ​ប្រាកដ​នៅឡើយ​ទេ ។​

​មជ្ឃដ្ឋាន​ជាច្រើន បាន​លួច​បង្ហើប​ប្រាប់​ខាង​សារព័ត៌មាន​យើង ថា ក្នុង​ការបង្ក្រាប​នេះ​អាច​ជា​ករណី​គ្រឿងញៀន​ច្រើនជាង ដោយ​នៅក្នុង​មូលដ្ឋាន​ស្រុក​ពាមរ៌ សម្បូរ​ទៅដោយ​អ្នក​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​។​

​ពាក់ព័ន្ធ​ករណី នេះ​ខាង​សារព័ត៌មាន​យើង បាន​ទំនាក់ទំនង​ទៅ​លោក​ឧត្តមសេនីយ៍ត្រី ឈួន គឹម​សាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល ៕