
តើលោក ឯក ឃុនឌឿន មានដឹងទេថាមានល្បែងជល់មាន់នៅក្នុងសង្កាត់បឹងសាឡាង????
ភ្នំពេញ ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក៏ដូចជាការនិយាយតគ្នាមកថាមានល្បែងស៉ីសងមានអំពើពុករលួយ មួយទីតាំងសង្វៀនជល់មាន់លេងនៅតាមប្រឡាយទឹកស្អុយស្ថិតនៅភូមិបឹងសាឡាងសង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ យ៉ាងគគ្រឹកគ្រែង នៅក្បែប្រឡាយលូទឹកស្អុយបឹងសាឡាង ភូមិបឹងសាឡាងខណ្ឌទួលគោកគ្មានសមត្ថកិច្ចណាឬមួយអាជ្ញាធររណាមកក្បែរឡើយគឺហាក់បីដូចជាដេកលក់អស់រលីងចឹងមិនហ៊ានចុះបង្ក្រាបឡេីយ។
ទើបក្រុមអ្នកសារព័ត៌មានយើងចុះធ្វើព័ត៌មាននៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏បានឃើញមានល្បែងជល់មាន់ស្ថិតនៅទីតាំងខាងលើពិតប្រាកដមែនក្នុងនោះដែរប្រជាពលរដ្ឋក៏បានលេីកឡេីងថាតើភូមិឃុំមាន៩ចំណុចចបង្កើតឡើងក្រសួងមហាផ្ទៃអត់ន័យ!! នៅពេលដែលប្រជាពលរដ្ឋរាយការណ៍ទៅមេប៉ូលីសខណ្ឌញឹកញាប់ពេក ក៏ធ្លាប់ឃេីញមានសមត្ថកិច្ចខណ្ឌចុះមកត្រួតពិនិត្យម្តងម្កាលដែរ តែមិនមានការបង្ក្រាបទេ ក្រោយពេលកម្លាំងសមត្ថកិច្ចចេញផុតទីតាំងខាងលេីដំណេីរការលេងស្រែកហ៊ោរកញ្ច្រៀវ យ៉ាងពេញទំហឹងមានល្បែងស៉ីសងមានអំពេីសូកប៉ាន់ទៅថ្នាក់លើទេដឹងបានជាមិនហ៊ានចុះបង្ក្រាប ទីតាំងក្រោយការ៉ាស់ជួសជុលរថយន្តគ្រប់ប្រភេទនៅសង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ។
ដូច្នេះយើងខ្ញុំជាអ្នកសារព័ត៌មានក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមសុំណូមពរដល់អជ្ញាធរខណ្ឌទួលគោកសូមមេត្តាចុះពិនិត្យមើលនិងចាត់វិធានការបង្ក្រាបនៅទីតាំងល្បែងខាងលើនេះដើម្បីបញ្ជៀសនូវការរិ:គន់ពីប្រជាពលរដ្ឋនិងអនុវត្តទៅតាមអ្វីដែលក្រសួងមហាផ្ទៃបានដាក់ចេញថា ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច៕ដោយ: សូ សុខា