បើទោះបីជា​មាន​សកម្មជន​ហ្វេ​សប៊ុក​(​ស្អែក​ស្លាប់​)​និង​ប្រជាពលរដ្ឋ​ចេញមុខ​ការពារ​យ៉ាងណា​ក៏​នៅតែ​គ​ម្ទេច​ចោលដ​ដែល​

​ខេត្តសៀមរាប ៖ បើទោះបីជា​មាន​ប្រជាពលរដ្ឋ​ហើយ​និង​សកម្មជន​ហ្វេ​សប៊ុក​របស់​សម្តេច​ចេញមុខ​មក​ការពារ​យ៉ាងណា​ក៏ដោយ​ក៏​នៅតែ​គុំ​ទិច​ដដែល ជម្រើស​ចុងក្រោយ​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់​អភិបាលក្រុង​សៀមរាប នៅ​ល្ងាច​ថ្ងៃ​ដដែល​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ សមត្ថកិច្ច​សម្រេច​យក​គ្រឿងចក្រ​ចូលទៅ​វាយ​កម្ទេច​សំណង់​ដែល​សង់​លើ​ទួល​បុរាណ​ដ្ឋា​ន​នៃ​ត្រពាំង​ហែ​ផ្កា របស់ ឈ្មោះ​ឃន់ សុខន​ដោយ​ជោគជ័យ​
​ស្ថិតនៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​,​ខេត្តសៀមរាប​។​
​មុន​ពេល​គ្រឿងចក្រ​លូន​ទៅ​វាយកម្ទេច​ជា​លើក​ទី​២ អភិបាល​ក្រុង​សៀមរាប​លោក​នួន ពុទ្ធា​រ៉ា បាន​បង្ហាញ​អំពី​ហេតុ ផល​ដែល​ត្រូវតែ​អនុវត្ត​។​

​លោក​បញ្ជាក់​ថា​ទីទួល​បុរាណ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវបាន​សាងសង់​បំពាន​ដោយ​ខុសច្បាប់​គឺ​ពុំ​អាច​លើកលែង​បានឡើយ​ត្រូវតែ​អនុវត្ត​។​
​ជាមួយ​នឹង​ការលើក​ហេតុផល​របស់​អភិបាលក្រុង​គេ​ឃើញ​ថា​សកម្មជន​ហ្វេ​សប៊ុក​ដែល​មានឈ្មោះ​ថា (​ស្អែក​ស្លាប់​) បាន​សួរ​ទៅ​លោក​អភិបាលក្រុង​ថា​ហេតុអ្វី​ក៏​ជ្រើសរើស​យក​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​នេះ មក​អនុវត្ត​រុះរើ​សំណង់​ទាំងនេះ​? ហើយ​មុន​នេះ​បន្តិច​ទាំង​ម្ចាស់​សំណង់​ទាំង​អាជ្ញាធរ​បាន​ធ្វើ​កិច្ចសន្យា​មួយ​ថា​នឹង​លើក​ពេល​ទៅដល់​ថ្ងៃទី​១៥​ខែវិច្ឆិកា ចុះ​ពេលនេះ​ហេតុអ្វី​ក៏​ស្រាប់តែ​ដាក់​គ្រឿងចក្រ​បញ្ចូលមក​វាយកម្ទេច​សំណង់​ខាងលើ​បែបនេះ​?
​ជា​ការឆ្លើយតប លោក​អភិបាលក្រុង​បានបញ្ជាក់​ថា មូលហេតុ​ដែល​សម្រេច​រុះ​រើ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ដោយសារ តែ​ម្ចាស់​សំណង់​បាន​យល់ព្រម​រំលាយ​កិច្ចសន្យា​នៅ​ថ្ងៃ​ទី​១៥​ចោល​ហើយ​យល់ព្រម​ឱ្យ​រុះរើ​នៅ​ថ្ងៃ​ដដែល​វិញ​។​

​ទីបំផុត សំណង់​ដែល​សង់​លើ​ទួល​បុរាណ របស់​ឈ្មោះ​ឃន់ សុខន ខ្ទេច​អស់​ទាំងស្រុង ។ ដោយឡែក​សំណង់​របស់​ស្ត្រី​ឈ្មោះ​ពុម សុគន្ធា​មាន​ការប្រទាំងប្រទើស​ខ្លះៗ​ដោយសា​ម្ចាស់​សំណង់ បើក​រថយន្ត​របស់​ខ្លួន​ទៅ​ដាក់​ពាំង​ផ្លូវ​មិនឱ្យ​គ្រឿងចក្រ​ចូល​កាយ​។​
​ក្នុង​ស្ថាន​ការ​នោះ ក្រុម​អាជ្ញាធរ​អប្សរា​បាន​វាយ​ដោយ​ដៃ​ខ្លះ​ខ្សែ​អូស​បំបាក់​ចោល​ខ្លះ រហូត​ខ្ទេច​ជា​ស្ថាពរ​ដូចគ្នា ។ ចំណែក​សំណង់​របស់​ឈ្មោះ ឈិត សុឌាំ​ង មន្ត្រី​បញ្ជាក់ថា​ម្ចាស់​យល់ព្រម​រុះរើ​ដោយ​ខ្លួនឯង​។​

​សូមបញ្ជាក់​ថា ក្នុង​ការអនុវត្ត​រុះរើ​សំណង​រើ​សំណង់​ដែល​សង់​រំលោភ​បំពាន​លើ​ទួល​បុរាណ​ដ្ឋា​ន នៃ​ត្រពាំង​ហែ​ផ្កា​ស្ថិតក្នុង​ភូមិ​បុស្ស​ក្រឡាញ់ សង្ក​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប នៅ​លើក​ទី​១ ថ្វីត្បិតតែ​មាន​ហឹង្សា​កើតឡើង​ទៅលើ​តៃកុង​បើក​គ្រឿងចាក់ ដោយ​គប់​ដុំ​ថ្ម​បណ្តាលអោយ​បែក​កញ្ចក់​ធ្វើអោយ​តៃកុង​គ្រឿង​ចាក់​នោះ​ចុះ​រត់គិច​សិន​រងចាំ​មាន​ការសម្របសម្រួល​ពី​ខាង​អជ្ញាធរ​ក្រុង​សៀមរាប​។​

​ប៉ុន្តែ​នៅ​ចំពោះ​ហ្វូង​សមត្ថកិច្ច​រាប់សិប​នាក់​សកម្មជន​ហ្វេ​សប៊ុក​ឈ្មោះថា​(​ស្អែក​ស្លាប់​)​បាន​ស្រែក​ថា​រូប​គេ​មក​ធ្វើការ​បំរើ​ពលរដ្ឋ រូប​រូបគេ​ជា​អ្នក​គំ​ទិច​ជន​ក្បត់ជាតិ​ចុះ​ហេតុ​អី​ី​ក្រុម​សមត្ថកិច្ច​ទាំងអស់នេះ​បំផ្លាញ​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ទៅវិញ​?​យើង​ហ៊ាន​និយាយ​គឺ​យើង​ហ៊ាន​ធ្វើ​។​

​បន្ទាប់ពី​លោក​ស្អែក​ស្លាប់​ស្រែក​ខ្លាំងៗ​ដាក់​អជ្ញាធរ​រួចហើយ ក៏​មាន​ការឈ្លោះប្រកែក​គ្នា​ជាមួយ​និង​ភ្នាក់ងារ​សារព័ត៌មាន BTV NEWS ប្រចាំ​ខេត្ត​សៀមរៀប​ដល់​ថ្នាក់​ខាំធ្មេញ​ដាក់​អ្នកសារព័ត៌មាន​ទៀតផង​ដោយ​គ្រាន់តែ​អ្នកសារព័ត៌មាន​សុំ​ធ្វើ​បទសម្ភាសន៍​ជាមួយ​គាត់ មិនតែប៉ុណ្ណោះ​លោក (​ស្អែក ស្លាប់​)​ក៏បាន​ស្រែក​ដាក់​លោក​ចៅសង្កាត់​ទៀតផង​ហើយ​នឹង​ថា​អោយ​លោក​ចៅសង្កាត់​មាន​ក្នុង​បញ្ជីខ្មៅ​របស់គាត់​ទៀត​ផង​ចប់​សម្រែក​ក៏​នាំគ្នា​ចាកចេញ​ដោយ​បន្សល់​ពាក្យ​ផ្តាំ​ថាចាំ​ទៅ​វ៉ៃ​ពី​ភ្នំពេញ​មក​វិញ​។​(​ពិតជា​ខ្លាំង​មែន​)

​ចំណែក​សំណង់​ខាងលើ​គឺ​នៅសល់​តែ​កម្ទេច​គំនរ​ថ្ម​ទាំង​របស់​ឈ្មោះ​ឃន់ សុខ​ន​និង​របស់​ស្ត្រី​ឈ្មោះ​ពុម សុគន្ធា​៕​ដោយ​: សូ សុខា​