យានដ្ឋាន​កាត់ត​និង​កែច្នៃ​រថយន្ត​អត់​ច្បាប់​១​កន្លែង​នៅ​ស្រុក​ខ្សាច់កណ្ដាល​!​កំពុង​ប្រព្រឹត្ត​បទល្មើស​យ៉ាង​ពេញបន្ទុក​!

(​កណ្តាល​)៖ រថយន្ត​ខុស​ស្តង់ដា​លក្ខណៈ​បច្ចេកទេស ព្រម​ទាំង​រថយន្ត​អត់​ពន្ធ​រាប់​សិប​គ្រឿង​ ត្រូវបាន​គេ​យក​មក​កាត់ត ដំឡើង កែច្នៃ​យ៉ាង​ពេញបន្ទុក នៅក្នុង​សិប្បកម្ម​ខ្នាត​ធំ​១​កន្លែង ត្រង់​ចំណុច​ចុង​ភូមិ​ព្រៃ​ចាស់​ស្ថិតនៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​ ​ខណៈ​មន្ត្រី​ជំនាញ​ស្រុក​និង​ខេត្ត មិន​អើពើ​ចុះ​ពិនិត្យ​ណែនាំ​ឬ​ទប់ស្កាត់​បង្ក្រាប​ឡើយ​!​។​

​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩​ក្រុមការងារ​របស់​សារព័ត៌មាន​យើង បាន​ចុះ​ទៅ​ធ្វើ​ព័ត៌មាន​នេះ​ហើយ​ក៏​មាន​ប្រភព​បាន​បង្ហើប​ប្រាប់ថា​៖ ម្ចាស់​យានដ្ឋាន​អត់​ច្បាប់​មួយ​នេះ​មានឈ្មោះ ភ័​ណ្ឌ បច្ចុប្បន្ន នេះ​ស្នាក់​នៅ​ភូមិ ឃុំ​ខាងលើ​កន្លែង​យានដ្ឋាន​តែម្ដង​។​ ហើយ​យានដ្ឋាន​កែច្នៃ​ខាងលើ​មាន​ទទួល​ដំឡើង​រៀបចំ​ផ្គុំ រថយន្ត​គ្រប់​ប្រភេទ​ទាំងមូល ។​

​តាម​តម្រូវការ​អតិថិជន​កម្មង់ ចង់​យក​សាក​ស៊ី​រថយន្ត​ផ្សេង​ម៉ាស៊ីន​ផ្សេង និង​កាប៊ីន​ផ្សេង មក​ត​ច្នៃ​ផ្គុំ​ជាប់​គ្នា​បាន​តាម​តម្រូវការ​។​ ​ជា​ពិសេស​រថយន្ត​កាត់​ត អត់​ពន្ធ គេ​អាច​ច្នៃ ទិញ​ឯកសារ ពី​រថយន្ត​ចាស់ៗ ឬ​រថយន្ត​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នានា មក​ផ្សំផ្គុំ​ឲ្យក្លាយ​ជា​រថយន្ត​មាន​ពន្ធ​។​

​ពោល​គឺ ភាគច្រើន​យានដ្ឋាន​មួយ​នេះ បាន​ដំឡើង រថយន្ត​បែន​ដឹក​ដី អត់​ពន្ធ​តែ​ម្ដង​! ដូចជា​រថយន្ត​កូរ៉េ ចំណុះ​២​តោន​កន្លះ ចំណុះ​៥​តោន ចំណុះ​១០​តោន និង​រថយន្ត​យី​ឌុប​ជាដើម​។​ល​។​ ជាហេតុ​នាំឲ្យ មាន​អ្នក​ប្រើប្រាស់​រថយន្ត​អត់​ពន្ធ និង​រថយន្ត​ខុស​ស្តង់ដា​លក្ខណៈ​បច្ចេកទេស​កាន់តែ​ច្រើនឡើង បណ្ដាល​ឲ្យ​បាត់បង់​ចំណូល​រដ្ឋ​យ៉ាងធ្ងន់ធ្ងរ ។​

​មិនតែប៉ុណ្ណោះ​!​រថយន្ត​ចំណុះ​ប្រាំ​តោន​គ្រប់​ប្រភេទ​ត្រូវបាន​យានដ្ឋាន​មួយ​នេះ កែច្នៃ​ផ្ទុក​ឡើង​ចាប់ពី​១០​តោន​រហូតដល់​២០​តោន​ក៍មាន ។​ ដោយ​ដាក់​បំពាក់​បន្ថែម​ភ្លៅ​ចំនួន​ពីរ​ទៀត ឯ​ថ្លៃឈ្នួល​វិញ ក៍​មិន​ថោក​ប៉ុន្មាន​!​ដែរ​ក្នុង​មួយ​គ្រឿង​ជាង​មួយ​ម៉ឺ​ន​ដុល្លារ​ក៍មាន​។​

​ព្រោះតែ​ភាព​ចំណេញ​ដល់​ក​បែបនេះ ទើប​បុគ្គល​មួយចំនួន​តូច នៅ​បន្ត​ឆ្លៀត​ឱកាស​ប្រើ​រថយន្ត​អត់​ពន្ធ និង​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ដដែល​។​

​សកម្មភាព​!​នេះ​បើ​ជា​រថយន្ត​តូច​ប្រភេទ​ទេសចរណ៍ វា​គ្រាន់តែ​ខាត​ចំណូល​រដ្ឋ​ប៉ុណ្ណោះ ។​ ប៉ុន្តែ​បើ​ច្នៃ​មក​ជា​រថយន្ត​ធំ​វិញ គឺ​បណ្ដាល​ឲ្យ​ខាត​ចំណូល​រដ្ឋ​ផង និង​បណ្ដាល​ឲ្យ​ខូច​ផ្លូវផង​ ។

​ចំពោះ​ការលើកឡើង​ខាងលើ​ភ្នាក់ងារ​សារព័ត៌មាន​យើង មិនអាច​សុំ​ការបកស្រាយ​ពី​ម្ចាស់​យានដ្ឋាន​ខាងលើ​បាន​ទេ​! ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​។​ ប៉ុន្តែ​លោក យក់ សំអឿន ប្រការិ​យាល័យ​សាធារណៈ និង​ដឹកជញ្ជូន​ស្រុក​ខ្សាច់កណ្តាល​បាន​ថ្លែងប្រាប់​ថា យានដ្ឋាន យ័ន សោភ័ណ្ឌ មាន​អ​ជ្ញាប័​ណ្ណ​ប៉ុន្តែ​វា​បាន​ផុត​អាយុកាល​ហើយ គាត់​នឹង​ចុះ​ត្រួតពិនិត្យ​មើល​ឡើងវិញ​។​

​ចំពោះ​លោក ម៉េង ឈៀង​ហេង មេឃុំ​វិហារ​សួគ៌​បានឲ្យដឹងថា យានដ្ឋាន​មួយ​នេះ​បើក​យូ​មកហើយ រឿង​ច្បាប់ទម្លាប់​អី​មិន​ច្បាស់​ទេ សួរ​ទៅ​ខាង​ស្រុក​ទៅ​ទើប​ដឹង​រឿង​។​

​រីឯ​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល​មានប្រសាសន៍ប្រាប់ ដើម​រាំង ថា ចំពោះ​យានដ្ឋាន យ័ន សោភ័ណ្ឌ មួយ​នេះ​លោក​និង​ចាត់​មន្ត្រី​មូលដ្ឋានឲ្យ​ទៅ​ត្រួតពិនិត្យមើល​។​

​ទោះជា​យ៉ាងណា​ក្ដី​មជ្ឈដ្ឋាន​នានា ទាមទារ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន និង​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល មាន​វិធានការ​ទប់ស្កាត់​ចំពោះ​ករណី​នេះ​ផង​ទាន​!! ៕