យុវជន​ម្នាក់​បាន​ស្លាប់​ខណៈ​ពេល​ដែល​សាក​ថ្ម​ទូរស័ព្ទ​បណ្តើ​ដាក់​កាស់​ក្នុង​ត្រចៀក​បណ្តើ​

ខេត្តសៀមរាប ៖ យុវជន​វ័យ​១៩​ឆ្នាំ​ម្នាក់​បាន​ដេក​ស្លាប់​ខណ​: ពេល​ដែល​សាក​ថ្ម​ទូរស័ព្ទ​បណ្តើ​ដាក់​កាស់​ត្រចៀក​បណ្តើ ដូច្នេះ​សូម​ជួយ​ស៊ែ​បន្ត​ផង​ដើម្បី​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បាន​ដឹង​ហើយ​ដើម្បី​ជៀសវាង​កុំអោយ​ដូច​យុវជន​ខាងលើនេះ​។​

​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​
​នៅ​យប់​ថ្ងៃទី​២៩.១០.២០១៩ រំលង​អត្រា​ត​ឈានចូល​ថ្ងៃ​ទី​៣០.១០.២០១៩ វេលា​ម៉ោង​០៣.៤៥​នាទី​នៅ ចំនុច​(​ជិត​សាលាឃុំ​ស្រែ​ណូយ​)​ភូមិ​វត្ត ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប មាន​ករណី​ដេកស្លាប់​លើ​គ្រែ​ក្នុង​បន្ទប់​ក្រោយ​ផ្ទះ​ឈ្មោះ​វុ​ធ ឡាយ ប៉ា​ញ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ដែល​ជា​មេជាង​កញ្ជក់​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ផន់ កក្កដា ភេទ​ប្រុស​អាយុ 19 ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ភូមិ​តាំងយូ ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្ត​បាត់ដំបង (​មុខរបរ​កូនជាង​ធ្វើ​កញ្ជក់​)​បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ដែល​រស់នៅ​ជាមួយ​បាន​បញ្ជាក់ថា​មូលហេតុ​ដែល បណ្ដាលអោយ​ស្លាប់​ជនរងគ្រោះ​បាន​សាក​ថ្ម​ទូរ​សព្ទ័ ហើយ​យក​កាស​ស្ដាប់​ត្រចៀក​ដោត​នឹង​ទូរ​សព្ទ​បណ្ដាលឲ្យឆ​ក់​ស្លាប់​។​

​ដូច្នេះ​ដើម្បី​ជៀសវាង​អោយ​បាន​ពី​ករណី​បែប​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​មេត្តា​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​ចំពោះ​ការ​ដែល​ប្រើ​ទូរស័ព្ទ​សាក​ថ្ម​ផង​ដាក់​កាស់​ស្តាប់​ផង​បែបនេះ​ព្រោះថា​និង​អាច​កើត​មាន​បញ្ហា​ដល់​អាយុជីវិត​ដូច​យុវជន​ខាង​នេះ​អញ្ចឹង​៕