​យី​ឌុប​ប្រលះគ្នា​ជាមួយ​សាំ​យ៉ុង​តែ​សំណាងល្អ​ដែល​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត

កំពង់ធំ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត​យី​ឌុប​ដឹកអុស​ដែល​មាន​ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A 3741 បាន​បុក​ជាមួយ​នឹងរ​ថយ​ប្រសាំ​យ៉ុង​មួយ​គ្រឿង​ពណ៌​ស​ដែល​មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK 8981 តែ​សំណាងល្អ​ដែល​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​។​

​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​3:15​នាទី​ថ្ងៃ​ទី​26 ខែតុលា ឆ្នាំ​2019 ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​6A ក្នុង​ឃុំ​ស្រ​យ៉ូង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពីរ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​បាន​អោយ​ដឹងថា​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​យី​ឌុប​បើក​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មក​ដល់​កន្លែង​កើត​ក៏​មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌​ស​បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​កន្លែងកើតហេតុ​រថយន្ត​ម៉ាក​សាំ​យ៉ុង​ក៏​បាន​វ៉ា​ជាមួយ​និង​រថយន្ត​ផ្សេង​ទៀត​ក៏​ស្រាប់តែ​ជ្រុល​ចង្កូត​ចូលមក​ខាងស្តាំ​ដៃ​រថយន្ត​យី​ឌុប​ខាងលើ​ក៏​បណ្តាលអោយ​រថយន្ត​យី​ឌុប​បុក​ចំ​ពាក់កណ្តាល​ខ្លួន​តែម្តង​បណ្តាលអោយ​រថយន្ត​សាំ​យ៉ុង​រង​ការខូចខាត​យ៉ាងដំណំ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋានក៏​បាន​មកពិ​និត្យ​មើល​ហើយ​ក៏​បាន​ហៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ស្រុក​បារាយណ៍​មក​ធ្វើការ​វាស់វែង​រួច​ក៏​បាន​យក​រថយន្ត​ទាំងពី​គ្រឿង​ខាងលើ​ទៅ​រក្សា​ទុក្ខ​ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​នៅពេល​ក្រោយ ៕
​ដោយ សូ សុខា​