ម៉ូតូ​សង់​បុក​ជាមួយ​ម៉ូតូ​ស្មាស់​បើកបរ​បញ្ច្រាស់ទិស​គ្នា​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​នៅលើ​ផ្លូវជាតិ​លេខ​៤៤

ខេត្ត​កំពង់ស្ពឺ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​២​នាក់​ទៀត បាន​រងរបួស​ធ្ងន់ធ្ង​រហើយ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​ខណ​:​ដែល​ម៉ូតូ​២​គ្រឿង​បើកបរ​បញ្ច្រាស់ទិស​គ្នា​យ៉ាង​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៦​ខែ​កញ្ញា​ឆ្នាំ​២០១៩​នៅលើកំណាត់​ផ្លូវជាតិលេខ​៤៤​ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៧​ទៅ​លេខ​៨​ស្ថិតនៅ​ភូមិ​ផ្គង់ សង្កាត់​ច្បារ​មន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​

​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ថា​នៅ​មុនពេល​កើតហេតុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បើក​បញ្ច្រាស់​ទិស​គា្ន​ពី​លិច​ទៅ​កើត​។​

​ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី​ឆ្នាំ​២០១៩​ព៌ណ​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពី​1U 7550 បើក​ពី​លិច​ទៅ​កើត​ជិះ​គ្នា 2 នាក់​-​អ្នកបើកបរ​មានឈ្មោះ ជេ​ន គូរ​ភេទ​ប្រុស​អាយុ​23​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​គ្រោល ឃុំ​ទ័ព​មាន ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​(​របួសធ្ងន់​) ។ 2-​ឈ្មោះ​ភាព សុំ ភេទ​ស្រី​អាយុ​21​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​អំពិល ឃុំ ជំ​ពូ​ព្រឹក ស្រុក​ឧដុង្គ ខេត្ត កំពង់ស្ពឺ (​របួសធ្ងន់​) លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​លេក​អត់​មាន​ស្លាក​លេខ​ពី​កើត​ទៅ​លិច ។​
1-​អ្នកបើកបរ​ឈ្មោះ​ប៉ុន សាម ភេទ​ប្រុស​អាយុ​21​ឆ្នាំ​រស់ នៅ​ភូមិ​តាំង​ក​ន្ទួច ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​បាន​(​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​)​។​

​សមត្ថកិច្ច​បាន​បន្ថែម​ថា​ក្រោយ​កើតហេតុ​បាន​ចុះ​ធ្វើការ​វាស់វែង ។
​ចំពោះ វត្ថុតាង​ទាំងពី​នគរបាល​ចរាចរណ៍​បាន​ប្រគល់​ជូន​ទៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​យកទៅ​រក្សាទុក​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី ៕
​ដោយ​: សូ សុខា​