មេ​ចោរប្លន់​ដ៍​ធំ​ម្នាក់​នៅ​ខេត្ត​សៀមរាប​ត្រូវ​សមត្ថកិច្ច​តាម​បង្ក្រាប​រហូត​ដល់​ក្រុង​ភ្នំពេញ​…

(​ខេត្តសៀមរាប​)៖ លោក​ឧត្តមសេនិយ៍ទោ ប៉ុល រតនា កាល​ពី​ល្ងាចម្សិលមិញ​បានអោយដឹងថា មេខ្លោង​ចោរប្លន់​ដ៍ស​កម្ម​នៅ​ក្រុង​សៀមរាប​ម្នាក់ទៀត​ដែល​បាន​រត់គេចខ្លួន​នោះ ឥលូវ​ត្រូវ​សមត្ថកិច្ច​តាម​រហូត​ពី​ស្រុក​អន្លង់វែង​ទើប​ចាប់បាន នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ហើយ​ត្រូវ​នាំខ្លួន​មក​សាកសួរ​នៅ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។ លោក​បាន​បន្តថា​កំលាំង​របស់លោក​បើក​ការស៉ើបអង្កេត​រយៈពេ​ល​១៥​ថ្ងៃ ដែល​កាលពី​ថ្ងៃ​ទី ០៧ តុលា​២០១៩ កន្លង​ទៅ​ថ្មីៗ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្រុម​មេ​ចោរប្លន់​ដ៏​សកម្ម​១​ក្រុម​ចំនួន​២​នាក់​ជាមួយ​អាវុធខ្លី​១​ដើម​សំភារៈ​សំរាប់ធ្វើ​សកម្មភាព​កាច់ សោ​មួយចំនួន​នៅ​ខេត្ត​សៀមរាប កំលាំង​សម្ថ​ត​កិច្ច​បាន​បើក​កិច្ច សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង អធិការដ្ឋាន​នគ​បាល​ស្រុក​អន្លង់វែង ហើយ​បាន​តាម​រហូតដល់​រាជធានី​ភ្នំពេញ​។​

​ក្រោម​ការដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ប៉ុល រតនា និង លោក​ឧត្តសេនីយ៍ទោ នឹម ច័ន្ទ​តា​ណា អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃ​២៣ តុលា ២០១៩ ទើប​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ​បាន នៅមុខ​ព្រលានយន្តហោះ​អន្តរជាតិ​ពោធិ៍ចិនតុង​ភ្នំពេញ​។​

​ជនសង្ស័យ​ដ៍ស​កម្ម​ពូកែ​ទទួល​ទិញ​មានឈ្នោះ ទិន ភាន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ធ្លាប់​ទទួល​ទិញ​ម៉ូតូ​ផល​ចោរកម្ម​ជាច្រើន​គ្រឿង​កន្លង​មក​ពី​ខេត្តសៀមរាប​។ ទោះជា​យ៉ាងណា​បច្ចុប្បន្ននេះ​សមត្ថកិច្ច​កំពុង​បាន​នាំ​ជនសង្ស័យ​ទៅ​ស្រុក​អន្លង់វែង​ចុះ​ឆែក​និង​ដកហូត​ម៉ូតូ​ក្នុងនោ​យកបាន​ចំនួន​៣០​គ្រឿង​មិន​មាន​ឯកសារ​ត្រឹមត្រូវ​ហើយ​ត្រូវ​បាន​ចាត់​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕
​ដោយ​: សូ សុខា​