​រថយន្ត​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ជ្រុល​បុក​ម៉ូតូ​បណ្តាលអោយ​មនុស្សរ​ង​របួស​ធ្ងន់​ស្រាល​២​នាក់​

(​ខេត្ត​កណ្តាល​)៖ រថយន្ត​កាមរី​មួយ​គ្រឿង​បាន​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​បណ្ដាលឲ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ស្រា​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ ២០១៩ វេលា​ម៉ោង​០៦:៣០​នាទី​ ​នៅលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦-២៧ ​នៅ​ចំនុច ភូមិ​ស្តៅកន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​បើ​តាម​ប្រភព​បាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​០១​គ្រឿង ម៉ាក​ACMRY​ពណ៍​ប្រផេស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2E-9532 បើកបរ​ដោយ​ឈ្មោះ ប៉ែន រដ្ឋា​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ជនជាតិ​ខ្មែ​មាន​ទីលំនៅ ភូមិ​កំពង់ហ្លួង ឃុំ​អង្គរ​បូរី ស្រុក​អង្គរ​បូរី ខេត្តតាកែវ បើកបរ​មាន​ទិសដៅ​ភ្នំពេញ អ្នក​លឿង លុះ​ពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បត់​ឆ្លងថ្នល់​ពី​ជើង​ទៅ​ត្បូង​បាន​បុក​ជាមួយ​ម៉ូតូ​០១​គ្រឿង ម៉ាក PCX ពណ៌​ស ផ្លាកលេខ​ភ្នំពេញ 1CP-6762​បើកបរ​ដោយ​ឈ្មោះ​ផល សំណាង​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ស្តៅ​កោង​ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​នឹង​អ្នករួមដំណើរ​ម្នាក់​ទៀត ឈ្មោះ​ផុន​ស្រី​ច្រិប ភេទ​ស្រី​អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃំ​ុ​ជាមួយ​គ្នា​ដែល​កំពង់ធ្វើដំណើរ​ស្រប​ទី​ស​គ្នា បណ្តាលអោយ​ឈ្មោះ​ផុន​ស្រី​ច្រិប អ្នករួមដំណើរ​របួស​ជើង​ខាងឆ្វេង ចំនែក​អ្នកបើកបរ​ម៉ូតូ​រង​របួសស្រាល ត្រូវ​បាន​រថយន្ត​ដឹក​ទៅ​មន្ទី​ពេទ្យ​ឯ​ភ្នំពេញ​។

​ចំណែកឯ​អ្នកបើកបរ រថយន្ត​ឈ្មោះ​ប៉ែន រដ្ឋា គេចខ្លួន​មុន​សមត្តកិច្ច​ទៅ​ដល់​។ ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង​រួច​យក​ទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​កៀនស្វាយ​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕