​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦ នាក់​ពាក់ព័ន្ធ​គ្រឿងញៀន ទៅ​តុលាការ​

ខេត្ត​ស្វាយរៀង ៖ កងរាជអាវុធហត្ថ​ខេត្ត​បាន​ប​ញ​ញ​ជូន​ជនសង្ស័យ​ចំនួន​៦​នាក់​ទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ទី ០៩ ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ឯក ស្រី​វុត្ថា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​បានឲ្យដឹងថា នៅវេលា​ម៉ោង ១៣.៣០ នាទី​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៩ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​បាវិត សហការ​ជាមួយ​មន្ទីរ​យុត្តិធម៌ ទទួល​ផែន​នគរបាល​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី័​រក្សាទុក ឬ​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សា​ធាតុ​ញៀន នៅ​ចំណុច នៅ​ភូមិ​អង្គ​សាលា សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។​

​លោក​បាន​បន្តថា ក្រោយពី​មាន​ប្រភព​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​ថា​មាន​ជាន់​ប្រើប្រាស់​គ្រឿងញៀន​និង​រក្សា​ទុក​ហើយក៏​បាន​ធ្វើការ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥ នាក់​ប្រុស និង​អ្នកទិញ​ម្នាក់ទៀត នាំខ្លួន​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​
​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ ។​
១.​ឈ្មោះ ទេព ចន្នា ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិ​ប្រាកដ មាន​ទីលំនៅ​ភូមិ​អង្គ​សាលា សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។​
២.​ឈ្មោះ ទេព ដា ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិ​ប្រាកដ មាន​ទីលំនៅ​ភូមិ​អង្គ​សាលា សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។​
៣.​ឈ្មោះ ភោគ វីវ៉ា ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិ​ប្រាកដ មាន​ទីលំនៅ​ភូមិ​ពោធិ៍​តា​រស ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ។​
៤.​ឈ្មោះ លូ រតនា ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិ​ប្រាកដ មាន​ទីលំនៅ​ភូមិ​លា​សា​រៀង ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ។​
៥.​ឈ្មោះ អ៊ុ វុទ្ធី ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិ​ប្រាកដ មាន​ទីលំនៅ​ពោធិ៍​តា​រស ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ។​

​ក្រោយ​ពី​ក​សាកសួរ​ជនសង្ស័យ​ឈ្មោះ អ៊ុ វុទ្ធី ថា ខ្លួន មក​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ កាលី​ត​ឌូ រស់នៅ​ភ្នំពេញ ។​

​កម្លាំង​ស្នងការ ស្នងការដ្ឋាន​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស សហការ​ជាមួយ​បញ្ជាការដ្ឋាន​
​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង ដឹកនាំ​ដោយ​វរ​សេ​នីយ័ទោ អ៊ួ​ង វិរៈរ័​ត្ម​មុន្នី នាយ​ការរិយាល័យ​បទល្មើស​គ្រឿងញៀន អ​.​ហ​.​ផ​.​ទ ។​

​រហូតដល់​ម៉ោង ១៩.០០ នាទី​ថ្ងៃ​ទី ០៧ ខែ​កញ្ញា ឆ្នាំ​២០១៩ ឈ្មោះ អ៊ុ វុទ្ធី បាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ រុន រស្មី ហៅ​កាលី​ត​ឌូ នៅ​ចំណុច​២៣ តុលា ស្ថិតនៅ​ភូមិ​១៦ ក្រុម​១២១ សង្កាត់​ទន្លេបាសាក់ ខ័ណ្ឌចំការមន ។​ក្រោយ​ពី​ឈ្មោះ កាលី​ត​ឌូ បាន​បង្ហាញ​ខ្លួន​សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ។​

៦.​ឈ្មោះ រុន រស្មី ភេទ​ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ទឹកល្អក​៣ ខ័ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​

​លោក​បាន​បញ្ជាក់ថា វត្ថុតាង​រួមមានៈ​
១.​ម្ស៉ៅ​ក្រាម​ពណ៌​ថ្លា​ចំនួន ០៧ កញ្ចប់ មាន​ទម្ងន់ ២២.១ ក្រាម (​គិត​ទាំង​សំបក​វិច​ខ្ចប់ )
២.​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក ចំនួន ៨៨ គ្រាប់​មាន​ទម្ងន់ ១០.៦៧ គ្រាប (​គិត​ទាំង​សំបក​វិច​ខ្ចប់ )
៣.​ម៉ូតូ​ចំនួន ០១​គ្រឿង​
៤.​ទូរ​សព្ទ​ចំនួន ០៥ គ្រឿង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួនធំ​ទៀត​បច្ចុប្បន្ន​វត្ថុតាង​និង​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕