យោធា ចិន​! ប្តេជ្ញា​រួមចំណែក​ថ្មី​ចំពោះ​ស្ថេរភាព​នៅ​ហុងកុង​…!!!

យោង​តាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន រ៉​យ​ទ័រ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៩ នេះ បានអោយដឹងថា​៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ យោធា ចិន បាន​ប្តេជ្ញា​រួមចំណែក​ថ្មី​ដើម្បី​ថែរក្សា​ភាពរុងរឿង និង ស្ថេរភាព​នៅ​ហុងកុង​។ ការតវ៉ា​នៅ​ក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​បានចាប់ផ្តើម​ជាង​ពីរ​ខែ​មុន បន្ទាប់​ពី​អង្គនីតិបញ្ញត្តិ​ក្នុង​តំបន់​បាន​បើក​ការជជែក​វែកញែក​លើ​ច្បាប់​ដែល​នឹង​អនុញ្ញាតអោយ​ធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេស ចិន ដី​គោក​។

នាយក​ប្រតិបត្តិ​ទីក្រុង​លោក ស្រី Carrie Lam បានប្រកាសថា​៖​សេចក្តីព្រាងច្បាប់​នេះ​នឹង​ត្រូវ​បាន​“ ស្លាប់​” បើទោះបីជា​យោងតាម​ក្រុមអ្នកតវ៉ា​វា​មិន​ត្រូវ​បាន​លុបចោល​ជា​ផ្លូវការ​ពី​កំណត់ត្រា​ក៏ដោយ​។

កាលពី​សប្តាហ៍​មុន ការប្រមូលផ្តុំ​ត្រូវបាន​គេ​រាយការណ៍​ថា​៖ បាន​ប្រើ​អំពើហឹង្សា​ដោយ​ប៉ូលីស បាន​បាញ់​ព្រមាន​ជា​លើក​ដំបូង​ក្នុង​រយៈ ពេល​៣​ខែ​ចុងក្រោយ​នេះ​។

បន្ថែម​ពី​នេះ ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​អំពើហឹង្សា​ដែល​ត្រូវបាន​ចោទប្រកាន់​ដែ​លបាន​កើតឡើង​ក្នុង​អំឡុងពេល​បាតុកម្ម​ធំ ៗ​នៅ​ហុងកុង​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ទីក្រុង​ប៉េកាំង បាន​ព្រមាន ប្រឆាំង​នឹង​ការជ្រៀតជ្រែក​ពី​បរទេស​នៅក្នុង​កិច្ចការ​ហុងកុង ។ រដ្ឋមន្ត្រីការបរទេស ចិន លោក វ៉ាង​យី បាន​ហៅ​ស្ថានភាព​នៅ​ហុងកុង ចំ​ពេល​មាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នា​ពេល​ថ្មីៗ​នេះ ដែល​ធ្ងន់ធ្ងរ​បំផុត​ចាប់តាំងពី​តំបន់​នេះ បាន​វិលត្រឡប់ មក​ប្រទេស ចិន ក្នុង​ឆ្នាំ​១៩៩៧ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​៖ នៅ​ឆ្នាំ​១៩៩៧ ហុងកុង​បាន​ក្លាយជា​តំបន់​រដ្ឋបាល របស់​ចិន​ក្រោម​គោលនយោបាយ​“ ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​” ។ ការផ្លាស់ប្តូរ​នេះ​បានបញ្ចប់​ការគ្រប់គ្រង​របស់​អាណា​និគម​ន៍ ដោយ​អង់គ្លេស​នៃ​តំបន់​៕