ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ប្រុស ស្រី​ចំនួន​៩​នាក់ នៅ​គោលដៅ​ផ្សេងគ្នា ពាក់​ពន្ឋ័ក​រ​ណី​គ្រឿងញៀន​!

បន្ទាយមានជ័យ​៖ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​អំពី​ភូមិ ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ធិន ស៊ិន​ដេត អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ប្រតិបត្តិ​ការណ៍​យ៉ាងសកម្ម​ក្នុង​ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ​គ្នា ជាច្រើន​ករណី​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​។​

​ជាក់ស្តែង​នៅ​ថ្ងៃ​អង្គារ ១២ រោច ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៩​នាក់ នៅ​គោលដៅ​ផ្សេងគ្នា​។​

​គោលដៅ​ទី​១ កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ប៉ោយ​ប៉ែត សហការ​ជាមួយ​ប្រជា​ការ​ភូមិ បានធ្វើការ​ល្បាត និង​ត្រួតពិនិត្យ​នៅ​ក្នុង​ភូមិសាស្ត្រ ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត កាលពី​វេលា​ម៉ោង​២១​ដល់​ម៉ោង​២៤ បាន​ជួប​មុខសញ្ញា​សង្ស័យ​ចំនួន​០៤​នាក់​៖

១ . ឈ្មោះ​ហេង ដាឡែន ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

២ .​ឈ្មោះ​តូ សំ​ណែ​ត ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​

៣ . ឈ្មោះ​ង​ន សុភ័​ក្រ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​មិន​ពិតប្រាកដ​។​

៤ .​ឈ្មោះ​សុខ ចិ​ត្រា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​បណ្តោះអាសន្ន​ភូមិ​ម​ត្តភាព​
​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​

៥ . ឈ្មោះ​វឿន ស្រី​ហេង អាយុ​១៥​ឆ្នាំ​ភេទ​ស្រី មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​ប៉ោយ​ប៉ែត សង្កាត់​
​ប៉ោយ​ប៉ែត​។​

​ក្រោយពី​ឃាត់ខ្លួន​កម្លាំង​បាន​រកឃើញ​មាន​ម្សៅ​ស​ថ្លា​ក្រាម​០៣​កញ្ចប់​តូច និង​ប្រភេទ​គ្រាប់​មាន​ចំនួន​១២​គ្រាប់​។​

​គោលដៅ​ទី​២ កម្លាំង​បាន​ជួប​មុខសញ្ញា​សង្ស័យ​មួយក្រុម​នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត រហូត​ឈានដល់​ការចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់​៖
១-​ឈ្មោះ សឿន ដែន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ជនជាតិ​ខ្មែរ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត មុខរបរ​គ្មាន​។​

២-​ឈ្មោះ ចាន់ ក្រឹ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត មុខរបរ​គ្មាន​។​

៣-​ឈ្មោះ គ្រី យ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត មុខរបរ​គ្មាន​។​

៤-​ឈ្មោះ​វេត ណាក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ភូម​បា​លិលេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត មុខរបរ​
​កម្មករ​។​

​វត្ថុតាង​ដែល​ដកហូត​បាន​រួម​មាន​៖​ម្សៅ​ស​ថ្លា​ក្រាម​ចំនួន​៥​ថង់​តូច​កិ​ប​,​ម្សៅ​ស​ម៉ត់​១​តូច​,​ដែក​៧,​ជញ្ជឹង​ថ្លឹង​២,​បំពង់​ជ័រ​១,​ថង់​ប្លា​ស្ទិចតូចៗ​មួយចំនួន​,​ដប​កែ្ន​ច្នៃ​សំរាប់​ជក់​ថ្នាំញៀន​១,​កែវ​កែច្នៃ​សំរាប់​ជក់​ថ្នាំញៀន​១,​ទុយោ​បឺត​មួយចំនួន​។​

​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​៤​នាក់ នាំ​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើ​ការសាកសួរ និង​ធ្វើតេស្ត​ទឹកនោម​ដើម្បី​រក​សារធាតុ​ញៀន​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៩​នាក់​រួម​និង​វត្ថុតាង សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕