​នគរបាល​ខណ្ឌ​សែន​សុខ​ដេញ​ឃាត់ខ្លួន​យុវជន​បីនាក់ ក្រោយ​ជិះ​ម៉ូតូ​រត់គេច​ពី​គោលដៅ រឹតបណ្តឹង​ច្បាប់​ច​រា​ចារណ៍ ជាតិ​ស្រវឹង និង​អាវុធជាតិផ្ទុះ​

​ភ្នំពេញ​៖ យុវជន​ពីរ​នាក់​ក្នុងចំណោម​៣​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ដេញ​ឃាត់ខ្លួន​បាន​ភ្លាមៗ ក្រោយពី​ពួកគេ​ទាំង​បី​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​រត់​គេចចេញ​ពី​រ​គោលដៅ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍ ជាតិ​ស្រវឹង និង​អាវុធជាតិផ្ទុះ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃទី​២៧ ខែ​សីហា​ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​មុខ​វត្ត​នាគ​វ​ន្ត័ តាម​បណ្តោយ​ផ្លូវ​ស​ហព​ន្ធ័​រុស្សី ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក​។​

​តាម​សម្តី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យដឹងថា​មុននិង​ធ្វើ​ការឃាត់ខ្លួ​ន​យុវជន​ពីរ​នាក់​ក្នុងចំណោម​បី​នាក់​កម្លាំង​សមត្ថកិច្ច​កំពុង​ដាក់​គោលដៅ​នៅតាម​បណ្តោយ​ផ្លូវ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ខ​ណះ​នោះ ក៏​មាន​យុវជន​បី​នាក់​ជិះ​ម៉ូតូ​មូយ​គ្រឿង​ម៉ាក​ស្នាក់វី​ពណ៌​សពាក់​ស្លាក​លេខ​ភ្នំពេញ 1BF-2301​ធ្វើដំណើរ​ទិសដៅ​ពី​លិច​ទៅ​កើត​ដោយ​មិនមាន​ពាក់មួក​សុវត្ថិភាព​ទាំង​បី​នាក់​រួច​បាន​បើក​ម៉ូតូ​គេច​ពី​គោលដៅ​សមត្ថ​កិច្ខ​កំពុង​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍ ជាតិ​ស្រវឹង និង​អាវុធជាតិផ្ទុះ​ខ​ណះ​នោះ​កម្លាំង​មានកា​សង្ស័យ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ភ្លាមៗ មកដល់​ចំណុច​កើតហេតុ​ទើប​ឃាត់ខ្លួន​បាន​ចំនួន​ពីរ​នាក់​និង​ម៉ូតូ​មួុគ្រឿង​ចំណែក​ម្នាក់​សមត្ថកិច្ច​កុំពុងតែ​សួន​នាំបាន​ឆ្លៀត​ឱកាស​គេចខ្លួ ន​ចេញពី​កន្លែងកើតហេតុ​បាត់​។​

​បច្ចុប្បន្ន យុវជន​ទាំង​ពីរ​នាក់​រួម​និង​ម៉ូតូ​មួយ​គ្រឿង សមត្ថកិច្ច​បាន​នាំ​ខ្លួន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​សួ​នាំ​បន្ត​៕