រថយន្ត​បុក​ម៉ូតូ​ពីក្រោយ​បណ្តាលអោយ មនុស្ស​ស្លាប់​ម្នាក់​យ៉ាង អាណោចអាធម៌​,,,

ខេត្ត​កណ្តាល ៖ រថយន្ត​ដឹក​គ្រឿងសំណង់​របស់​ក្រុមហ៊ុន​នាគ​ខៀវ​បាន​បើក​បុក​ម៉ូតូ ពីក្រោយ​យ៉ាង​ពេញទំហឹង​ក្នុងទិសដៅ​ស្របគ្នា​បណ្តាលអោយ​យុវជន​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​ហេតុ​ការ​គ្រោះ​ចរាចរណ៏​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៦​និង​១០​នាទី​ថ្ងៃ​ពុធ​ទី​២៨​ខែ​សីហា​ឆ្នាំ​២០១៩​ស្ថិត​នៅលើ​កំណាត់​ផ្លូ​លេខ​115​ចំណុច​ភូមិ ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​សមត្ថកិច្ច​ក្រុង​តាខ្មៅ​បាន​ប្រាប់អោយដឹង​ថា រថយន្ត​បង្ករ​ម៉ាក​GRANTo​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-3634 អ្នកបើកបរ​ត្រូវបាន​សម្ថ​កិច្ច​ឃាត់ខ្លួន​មានឈ្មោះ​នួន វ៉ន​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​អំ​ពាក់ ឃុំ​ត្រពាំង​ធំ ស្រុក​ត្រាំ​ង​ខេត្តតាកែវ​។​

​ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ យ៉ង់ សុ​ដា​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​3​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល បើកបរ​ម៉ូតូ​ម៉ាក​HON DA PCX​ពណ៏​សរពាក់​ស្លាក​លេខ​ភ្នំពេញ​1HE-1541​។​

​បើ​តាម​សាក្សី​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​និង​រថយន្ត​បង្ករ​បើក​ស្រប​ទិស​គ្នា​ពី​កើត​ទៅ​លិច​ដល់​ចំណុច​កើតហេតុ​រថយន្ត​ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​តែ​ម្តង​។​

​ភ្លាមៗ​នោះ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ឃាត់ខ្លួន​តៃកុង​រថយន្ត​និង​អូស​យក​វត្ថុតាង​ទាំងពី​គ្រឿង​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​បន្តរ​ទៅតាម​ផ្លូវច្បាប់​។​

​សូម​បញ្ជាក់​ផង​ដែរ បើ​តាម​ប្រភព​ព័ត៌មាន សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​អោយដឹងថា រថយន្ត​បង្ករ​នេះ​របស់​ក្រុមហ៊ុន​នាគ​ខៀវ​ទទួល​ផ្តាច់មុខ​ដឹកជញ្ជូន​ទំនិញ​គ្រឿងសំណង់​ពី​ប្រទេស​វៀតណាម​មក​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ​នឹង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ដោយ​មិន​បង់ពន្ធ​ចូល​ថវិការ​រដ្ឋ​នោះ​ទេ​ហើយ​តែងតែ​បង្ករ​ការ​គ្រោះថ្នាក់​ចរាច​រណ៏​បុក​មនុស្ស​ស្លាប់​និង​របួស​ជា​ញិកញាប់​ដោយ​គ្រាន់សង​សំណង​បន្តិចបន្តួច​ប៉ុណ្ណោះ​!​ពី​ព្រោះ​ថៅកែ​ក្រុមហ៊ុន​ជា​មនុស្ស​មាន​ឥទ្ធិពល​បុណ្យ​សក្កិធំ​រង់ចាំ​អន្តរាគមន៍ ទង្ទើ​បែប​នេះ​ធ្វើអោយ​មហាជន​រិះគន់​គ្រប់គ្នា​។​

​ហើយ​ពួកាគាត់​សំណូមពរ​ទៅ​ដល់​អាជ្ញាធរ​មាន​សម​ត្ថ​កិច្ច​ថ្នាក់លើ​មេត្តា​ចុះ​ធ្វើ​ការត្រួតពិនិត្យ​ទៅ​លើ​ក្រុមហ៊ុន​ខាងលើនេះ​ផង​៕