ក្រុមក្មេងស្ទាវប្រុសស្រីបើករថយន្តសេរីទំនើបដេញគ្នារេចង្កូតឡើងចិញ្ចើមផ្លូវជ្រុលទៅបុកដើមឈើមួយដើមដាច់រាបដល់ដី និង បង្គោលភ្លើងមួយដើមបណ្តាលឲ្យទ្រេត

ភ្នំពេញ ៖ ក្មេងស្ទាវប្រុសស្រីមួយក្រុម បើករថយន្តពីរគ្រឿង ប្រដេញគ្នាយ៉ាងលឿន បួងចង្កូតមិនទាន់ បណ្តាលឲ្យរថយន្តមួយគ្រឿងរេចង្កូតឡើងលើចិញ្ចើម ជ្រុលទៅបុកដើមឈើមួយដើម បាក់ជាពីរ រាបដល់ដីរួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្តាលឲ្យទ្រេតចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខទៅលេងរួចសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ខែសីហាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវR៥កែងនិងផ្លូវR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីរកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញរថយន្តបង្ក ស៊េរីទំនើប ម៉ាកMITSUBISHI BAJERO SPORTពណ៌កណ្តុរប្រមេះពាក់ស្លាកលេខភ្នំពេញ2AM-4491បើកបរដោយក្មេងប្រុសស្រីមួយក្រុមនិងរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបើកបរដោយក្មេងប្រុសស្រីមួយក្រុមដូចគ្នាដោយធ្វើដំណើរតាមបណ្តោយផ្លូវR៦ទិសដៅពីជើងទៅត្បូងប្រដេញគ្នាយ៉ាងលឿនខណះមកដល់ផ្លូវR៥បានបត់ឆ្វេងចំណុចកើតហេតុខាងលើរថយន្តបង្កបានបួងចង្កូតមិនទាន់ បានរ៉េចង្កូតឡើងលើចិញ្ចើមផ្លូវជ្រុលទៅបុកដើមឈើមួយដើមបាក់ដាច់ជាពីររាបដល់ដីរួចជ្រុលទៅបុកបង្គូលភ្លើងបំភ្លឺផ្លូវមួយដើមទៀតបណ្តាលឲ្យទ្រេត។ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។

ក្រោយកើតហេតុខាភាគីរថយន្តបង្កបានធ្វើសម្របសម្រួលគ្នាជាមួយខាងភាគីក្រុមហ៊ុនដើម្បីធ្វើការដោះស្រាយគ្នាដោយភាគីខាងរថន្តបង្កព្រមសងថ្លៃខូចខាត ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕