នគរបាលនាយកដ្ឋានប្រឆាំងកាជួញដូរមនុស្ស និងការពារអនិតិជន ចុះបង្ក្រាបទីតាង បារមួយកន្លែង(យីហោ ប៉ាន់នី បារ)ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ចុះបង្ក្រាបទីតាំងបារ លួចលាក់បង្កប់សេវាកម្មផ្លូវភេទ(យីហោ ប៉ាន់នី បារ) ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់ (ក្នុងនោះមានារីបម្រើរភ្ញៀវជាស្រីក្មេង៨នាក់មេការ២នាក់(ស្រី-ប្រុស)និងថៅកែហាង១នាក់។

ប្រត្តិបត្តិការណ៍ធ្វើឡើង ងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបារមួយកន្លែង (យីហោ បាន់នីបារ) ផ្ទះលេខ៩Eo ផ្លូវលេខ១០៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដោយមាន ដឹកនាំទី១/ដោយលោក ឧត្តមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំការជួញដូរមនុស្ស។ទី២ /វីរសេនីយ៍ឯក ធាន វុធ នាយការិយាល័យប្រឆាំការជួញដូរមនុស្សក្នុងប្រទេស។ទី៣/អនុសេនីយ៍ឯក ឡាង ណាវី អ្នកកតត្រា។ទី៤/អនុសេនីយ៍ទោស ឃឹម មករា នាយរងប៉ុស្តិ៍វត្តភ្នំ។ទី៥/លោក សេង គីមឡាក់ ព្រះរាជអាជ្ញារង។ទី៦/ លោក ចេង សុផាត ក្រឡាបញ្ជី។ទី៧/លោកស្រី នួន គន្ធា ប្រធានក្រុម៨។ទី៨/លោក ឈូស សុធី ចៅសង្កាត់រងទី២។

បើតាមមន្ត្រីនគរបាល ដែលចុះបង្ក្រាបផ្ទាល់ដែលនោះ បានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប គឺមានការរាយការណ៍ដោយសម្ងាត់ ពីបងប្អូនប្រជាពលរដ្ឋប្រាប់ថា (ទីតាំងបារដែលមាន យីហោ បាន់នីបារ ) ខាងលេី មានលួចបើកសេវាកម្មបម្រើផ្លូវភេទ និងមានបុគ្គលិកជាអនិតិជន(អាយុក្រោម១៥ឆ្នាំ)បម្រើការងារ ។ ទើបកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានចុះធ្វើការស៊ើបអង្កេតអស់រយះពេលជាយូរមកហើយ ទើបនៅថ្ងៃកើតហេតុ បានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បើកការបង្ក្រាបតែម្តង។

ក្នុងប្រតិបត្តិការបង្ក្រាបនិងឆែកឆេរទីតាំងលួចលាក់បង្កប់សេវាផ្លូវភេទនេះ ជាលទ្ធផលជាក់ស្ដែង កម្លាំងនគរបាលបាន ធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន១១នាក់ ក្នុងនោះមាននារីចំនួន៩នាក់ និងបុរសបរទេស២នាក់មេការ១នាក់ ក្នងនោះមាន ម្ចាស់ហាង មានឈ្មោះ ចន អាយុ៧១ឆ្នាំ១នាក់។

បច្ចុប្បន្នក្រោយពេលបង្ក្រាប ជនប្រុសស្រីទាំង១១នាក់នារីបម្រើរ៩នាក់និងមេការ១នាក់ និងម្ចាស់ទីតាំងម្នាក់ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ដេីម្បីរងចាំធ្វើការសាកសួរបន្ត៕